ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក សាន ប៊ុនធឿន បានសម្រេចដោះលែងមន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ឲ្យមានសេរីភាពវិញ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធអំពើហិង្សា

(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក សាន ប៊ុនធឿន បានសម្រេចដោះលែងមន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ឈ្មោះ ងួន ផល្លា ពាក់ស័ក្ដិ៣ ឲ្យមានសេរីភាពវិញ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធអំពើហិង្សា។

មន្ដ្រីតុលាការឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះថា បន្ទាប់ពីធ្វើការសួរនាំ ចៅក្រមស៉ើបសួរ នៅថ្ងៃទី១៩ ខែធ្នូម្សិលមិញ បានសម្រេចដោះលែងមន្ដ្រីនគរបាលឈ្មោះ ងួន ផល្លា ឲ្យមានសេរីភាពវិញ បន្ទាប់កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនពាក់ព័ន្ធអំពើហិង្សា។

សូមបញ្ចាក់ថា លោក ងួន ផល្លា មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ បម្រើការងារនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាសេក ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយសារតែបុគ្គលរូបនេះ បានចាប់ជនរងគ្រោះម្នាក់ ដើម្បីឲ្យកូនរបស់ខ្លួន និងបក្ខពួកប្រើប្រាស់អំពើហិង្សាលើ ព្រោះតែទាស់ពាក្យសម្ដីគ្នា៕

Leave a Reply

Your email address will not be published.