រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងកន្លែងលក់ម្ហូបអាហារទូទាំងរាជធានីខេត្ត សូមកុំដំឡើងថ្លៃ ដើម្បីជួយបង្កលក្ខណៈងាយស្រួល ដល់បេក្ខជនប្រឡង (ក្នុងថ្ងៃប្រឡងបាក់ឌុប)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងសន្និសីទសារព័ត៌មាន  ស្ដីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៧ ធ្នូ ២០២១។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងកន្លែងលក់ម្ហូបអាហារទូទាំងរាជធានីខេត្ត សូមកុំដំឡើងថ្លៃ ដើម្បីជួយបង្កលក្ខណៈងាយស្រួល ដល់បេក្ខជនប្រឡង។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ផ្ទះសំណាក់ ដល់កន្លែងលក់ម្ហូបអាហារជាដើម សូមបង្កលក្ខណៈងាយស្រួល ដល់បេក្ខជនរបស់យើង ដល់លោកគ្រូ អ្នកគ្រូ ដែលមកបំរើការងារនៃការប្រឡងនេះ ដោយសារតែនៅក្នុងបរិបទកូវីដនេះ យើងត្រូវតែមានស្មារតីជួយគ្នាទៅវិញទៅមក»។ លោករដ្ឋមន្ត្រីបានបន្ថែមថា បើកន្លែងណាដែលមានសប្បុរជន អាចជួយផ្តល់នូវការឧបត្ថម្ភគាំទ្របាន សូមអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភគាំទ្រដល់បេក្ខជន ដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលត្រូវបំពេញការងារ ក៏ដូចជាសិស្សានុសិស្ស ដែលមកប្រឡងនៅតាមទីរួមខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញ ដើម្បីបង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមក ស្រលាញ់គ្នាទៅវិញទៅមក នៅក្នុងស្មារតីស្នេហាជាតិ នៅក្នុងបរិបទកូវីដ១៩នេះ៕

Leave a Reply

Your email address will not be published.