កីឡាករម៉ូតូទឹក របស់កម្ពុជា សាលី អ៊ូមើត បានគ្រងជើងឯកលើវិញ្ញាសា Pro Am Ski Modified នៃការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់អន្ដរជាតិកម្រិតអាស៊ី

កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានគ្រងជើងឯកលើវិញ្ញាសា Pro Am Ski Modified នៃការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់អន្ដរជាតិកម្រិតអាស៊ី Jet Ski Pro Tour 2021 នៅប្រទេសថៃ បន្ទាប់ពីឆ្លងកាត់ការប្រកួត ៤ជុំ ឬ ៤ដំណាក់កាល តាំងពីចុងខែតុលាកន្លងទៅ ។

សាលី អ៊ូមើត បានឲ្យដឹងថា ក្នុងការប្រកួតជុំទី៤ ដែលជាជុំកាច់សេចក្ដីកាលពីថ្ងៃទី១៨-១៩ ខែធ្នូនេះ ខ្លួនបានបន្ដឈរលេខ១ ហើយសរុបពិន្ទុទាំង ៤ជុំ គឺខ្លួនបានក្លាយជាម្ចាស់ពានតែម្ដង ។ អ៊ូមើត បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយដណ្ដើមបានជ័យលាភីជូនជាតិជាថ្មី ។ រីឯកីឡាករផ្សេងៗ ក៏ធ្វើបានល្អប្រសើរដែរ ទោះបីពួកគេពុំទទួលបានជ័យលាភីក៏ដោយ ៕ 

Leave a Reply

Your email address will not be published.