ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ២០ ខែ ធ្នូ ឆ្នាំ ២០២១

ឆ្នាំជូត​: ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​មិន​គប្បី​ជឿ​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ឡើយ​ប្រយ័ត្ន​នាំទុក្ខ​ទោស​ដាក់ខ្លួន​មកវិញ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​បើ​ទោះបី​មាន​បញ្ហា​ខ្លះៗ​យាយី ឬ​អ្នកខ្លះ​មានរឿង​រាវ​ទំនាស់​កើតឡើង ប៉ុន្តែ​លោកអ្នក​ក៏​អាច​ដោះស្រាយបាន​ជ្រះស្រឡះ​ដែរ ។​ក្នុង​រយៈពេល​នេះ​បើ​មាន​ញាតិ​បងប្អូន ឬ​មិត្តភក្តិ​បបួល​ដាក់ទុន​ក្នុង​រឿង​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ល្អិតល្អន់​ទើប​មិន​នាំ​អំពលទុក្ខ​ដាក់ខ្លួន និង​មិន​ចាញ់បោក​គេ ។
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំឆ្លូវ​: ​រាសី​ធ្លាក់​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​តែងមាន​ក្រុមមនុស្ស​បង្ក​ឱ្យ​ល្អក់កករ​ផ្លូវចិត្ត ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​អ្នកបង្ក​បញ្ហា​នាំ​ពិបាក​ឆ្លងកាត់​ដែរ​។​ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ស្រ​វ៉ា​ការងារ​ធំដុំ​ពេក​ឡើយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មិន​ដូច​គាប់​បំណង​នោះ​ប៉ុន្មាន​សោះឡើយ​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​ពិបាក​ពិតមែនតែ​លោកអ្នក​ក៏​ជួប​ភាព​សុខដុម​មិនមាន​អ្វី​ចូលមក​បៀតបៀន​យាយី​នាំ​ពិបាក​ទប់ទល់​នោះដែរ​។
​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​ជា​ញឹកញាប់​៕

ឆ្នាំខាល​: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់ និង​មិនត្រូវ​ក្អេងក្អាង​ឡើយ​ពីព្រោះថា​ងាយ​នាំ​រឿង​រាវ​ដាក់ខ្លួន​ជាង​សព្វមួយដង​។​ក្នុង​ពេលនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​អតិថិជន ឯ​ផល​កម្រៃ​ទៀតសោត​តិចតួចស្តួចស្តើង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

ឆ្នាំថោះ​: ​រាសី​ខ្ពស់ត្រដែត​។​បើ​ទោះ​ធ្វើ​អ្វី​ឬ​ពឹងពាក់​នរណាម្នាក់​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង ឬ​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ​ឬ​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំរោង​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ហើយ​បើ​មាន​ពឹងពាក់​នរណា​ឬ​ចង់​ចរចា​រឿង​អ្វីមួយ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​គាប់ចិត្ត​។​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង ហើយ​មានការ​ចម្រើន​លូតលាស់​គួរសម​។​ចំពោះ​ការប្រកប​របរ រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំម្សាញ់​: ​រាសី​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​ឃើញថា​ងាយ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​បន្តិច ហេតុនេះ​បើ​អាច​សង្កត់ចិត្ត​ទប់​អារម្មណ៍​ជាមួយ​បញ្ហា​ជុំវិញខ្លួន​កាន់តែ​ប្រសើរ​។​ការប្រកប​ការងារ​ឃើញថា​មិន​ងាយ​ចប់​ហើយ​ធ្វើ​អ្វី​ក៏​យឺតយូរ​និង​ពិសេស​មាន​បញ្ហា​ច្រើន​នាំ​ពិបាក​ឆ្លងកាត់​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំមមី​: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ត្រូវមាន​ចិត្ត​ត្រជាក់ មិនអាច​យក​កំហឹង​ទល់​កំហល់​បានឡើយ​បើ​ពុំនោះ​រឿង​តូចតាច​នឹង​រីក​ជាធំ​ជាក់​ជាពុំខាន​។​ចំពោះ​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ដោយ​បញ្ជូន​មិនទាន់ ឯ​ចៅហ្វាយនាយ​ក៏បង្ក​បញ្ហា​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាពស្ងប់ស្ងាត់​អ​ថិ​ជន​បន្តិច​តែ​យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ច្រើនជាង​៕​ ​

ឆ្នាំមមែ​: ​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ទោះ​លោកអ្នក​ធ្វើដំណើរ​ចាក​ចេញពីផ្ទះ​មិនត្រូវ​ជួយ​យកអាសារ​គេ​ពេក​ទេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​វិញ​ប៉ុណ្ណោះ​។​ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​ត្រូវគេ​វាយប្រហារ ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ការងារ​ដោយ​មិនត្រូវ​ធ្វើឱ្យមាន​កំហុស​ច្រើន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន ។​
សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

ឆ្នាំវក​: ​រាសី​ខ្ពស់ត្រដែត​។​ក្នុងអំឡុង​ថ្ងៃនេះ​បើ​ចង់​ធ្វើការ​ដោះស្រាយ​បញ្ហា​ជីវិត​តែង​ជ្រះស្រឡះ និង​បើ​ចង់​ចរចា​បញ្ហា​អ្វីមួយ​ក៏​អាច​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ដែរ ។​ការប្រកប​ការងា​រវិ​ញ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​រឿង​អ្វីមួយ​ពីព្រោះថា​តែង​ងាយ​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​កម្រើក​ទៅមុខ​គួរសម ហើយ​បើ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ឃើញថា​ល្អប្រសើរ​ផងដែរ​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿជាក់​ហើយ​ផ្អែមល្ហែម​ចំពោះ​គ្នា​គួរសម​៕

ឆ្នាំរកា​: ​រាសី​ស្រុតចុះ​។​ដោយសារ​ថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ ហេតុនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងាត់ស្ងៀម​និង​មិនត្រូវ​ដឹងឮ​រឿង​រាវ​អ្នកដទៃ​ខ្លះ​ទើប​ប្រសើរ​។​ការប្រកប​ការងារ​ក្រុមមនុស្ស​ងាយ​រកាំចិត្ត​ដាក់​ណាស់​គប្បី​អត់ធ្មត់​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស់​ជាមួយ​អ្នកដទៃ​។​
រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំច​: ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​កុំ​ប្រកាន់​ចិត្ត​ឆេវឆាវ​យក​ល្អ​ត្រូវ​ចេះ រកហេតុ​ផល​ជា​បង្គោល​ទើប​ជោគជ័យ​និង​អាច​រក​សេចក្តីសុខ​ស្រួលខ្លួន​ជាង​នេះ​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​កើតជា​ជម្លោះ​វិវាទ​មើលមុខ​គ្នា​មិន​ចំ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​
ចំពោះ​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ជាង​ការ​ជឿនលឿន​ទៅមុខ​៕

ឆ្នាំកុរ​: ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​មានរឿង​អ្វី​ក៏ដោយ​មិន​ត្រូវយក​អារម្មណ៍​ម៉ួ​ម៉ៅ​ក្តៅក្រហាយ​បញ្ចេញ​មក​ច្រើនពេក ហើយ​ពិសេស​ត្រូវ​ចេះ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់​ទើប​រឿង​រាវ​អាច​ងាយ​ដោះស្រាយ​ចេញទៅ​វិញ​។​ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ ហើយ​កាល​ពីមុនមក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
ចំពោះ​គូ​ស្វាមីភរិយា​ក្នុង​រយៈពេល​នេះ​ទាល់តែ​ឆាប់​បញ្ចប់រឿង​រាវ​រកាំរកូស និង​ការ​ប្រចែប្រចណ្ឌ​ខុស​រឿង​ទើប​នៅក្នុង​គ្រួសារ​មាន​សុភមង្គល​៕

Leave a Reply

Your email address will not be published.