លោកជំទាវ ឱ វណ្ណឌីន ៖ ខ្ញុំជឿជាក់ថា យេីងទាំងអស់គ្នាអាចធ្វេីបាន៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩

លោកជំទាវ ឱ វណ្ណឌីន ៖ ខ្ញុំជឿជាក់ថា យេីងទាំងអស់គ្នាអាចធ្វេីបាន៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ = ការពារលោកអ្នកពីការវ៉ៃលុកធ្ងន់ធ្ងរលេីសុខភាព, ពីការចូលសម្រាកពេទ្យ និងពីការស្លាប់បាត់បង់ជីវិត។ ខ្ញុំយល់ឃេីញថា ឆ្នាំ២០២២ នឹងជាឆ្នាំដែលវីរុសអូមីក្រុងដេីរហេីរពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រៀមលក្ខណ:ក្នុងការឆ្លេីយតបទៅនឹងការផ្ទុះការរាតត្បាតជាយថាហេតុណាមួយ។ សូមជូនពរបងប្អូនទាំងអស់គ្នា សូមរីករាយថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសាកលថ្មី ២០២២ ដែលជាឆ្នាំយេីងត្រូវបន្តរៀនរស់ជាមួយកូវីដ-១៩ ជាពិសេស អូមីក្រុង និងវីរុសបម្លែងថ្មីផ្សេងៗទៀត។ សូមថែទាំសុខភាពបុគ្គលជាទីស្រឡាញ់របស់លោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍លោកអ្នកឱ្យបានល្អ ពីការចម្លងវីរុសអូមីក្រុង។ សូមអរគុណ

Leave a Reply

Your email address will not be published.