សមាជិក​២​នាក់​នៃ​កងទ័ពអាកាស​អាម៉េរិក ដែល​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ទៅកាន់​អង់គ្លេស​និង​មក​កាន់​អាស៊ីអាគ្នេយ៍​កាលពី​សប្តាហ៍​មុន​ត្រូវ​​បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩

វ៉ាស៊ីនតោន​៖ សមាជិក​២​នាក់​នៃ​កងទ័ពអាកាស​អាម៉េរិក ដែល​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ទៅកាន់​អង់គ្លេស​និង​មក​កាន់​អាស៊ីអាគ្នេយ៍​កាលពី​សប្តាហ៍​មុន​ត្រូវ​​បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ នេះ​បើ​តាម​អ្នកនាំពាក្យ​កងទ័ព​អាកាស​។​

​ករណី​ឆ្លង​ថ្មី​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​អោយដឹង​កាលពីមុន នាំ​អោយ​ចំនួន​ឆ្លង​សរុប​ក្នុង​ក្រុម​អមដំណើរ​របស់​ក្រុម​ប្រមុខ​ការទូត​អាម៉េរិក​រូបនេះ​កើន​ដល់​៣​នាក់​។​កាលពី​ថ្ងៃ​ពុធ ក្រសួងការបរទេស​​បាន​អះអាង​ថា សមាជិក​ម្នាក់​ក្នុង​ក្រុម​សារព័ត៌មាន​ដែល​អមដំណើរ​លោក​ប្លីង​កិន ក៏​ត្រូវ​បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។​ កងទ័ព​អាកាស​មិន​បាន​បញ្ជាក់​ថា​តើ​ពួកគេ​បាន​ឆ្លង​ពេលណា​ឬ​នៅ​ទីណា​ទេ​ក្នុងអំឡុង​ដំណើរ​របស់​លោក​ប្លីង​កិន តែ​អ្នកកាសែត​ម្នាក់​បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​កាលពី​ថ្ងៃ​អង្គារ​ពេល​ទៅ​ដល់​ប្រទេស​​ម៉ាឡេស៊ី​។​

​ ​មុននេះ លោក​រដ្ឋមន្ត្រី​ប្លីន​កិន​បាន​កាត់បន្ថយ​ដំណើរ​ទស្សនកិច្ច ដោយ​លុបចោល​ដំណើរ​មក​កាន់​ក្រុង​បាងកក​ប្រទេស​ថៃ​ក្រោយ​ដឹង​ថា​សមាជិក​ម្នាក់​ក្នុង​ក្រុម​អ្នកសារព័ត៌មាន​របស់​លោក​បាន​ឆ្លងកូវី​ដ​១៩៕

 

Leave a Reply

Your email address will not be published.