សត្វ​ប្រឡាំងកាស​ អាច​ផុត​ពូជ​ក្នុងពេល​ឆាប់ៗ​នេះ ដោយសារ​ឈាម​ពណ៌​ខៀវ​ភ្លឺ​របស់​វា​មាន​សារៈសំខាន់​ចំពោះ​ក្រុមហ៊ុន​ឱសថ​

 ប្រហែល ៤៥០ លាន​ឆ្នាំ​មកហើយ ដែលសត្វ​ប្រឡាំងកាស​បាន​កកើត​លើ​ផែនដី​ប្រហែល។ ហើយវាអាច​រស់រាន​មានជីវិត​ពី​ការ​ផុត​ពូជ​ទ្រង់ទ្រាយ​ធំ​និង​យុគសម័យ​ទឹកកក​ជាច្រើន ប៉ុន្តែ​ សត្វ​នេះ​អាច​ផុត​ពូជ​ក្នុងពេល​ឆាប់ៗ​នេះ ដោយសារ​ឈាម​ពណ៌​ខៀវ​ភ្លឺ​របស់​វា​មាន​សារៈសំខាន់​ចំពោះ​ក្រុមហ៊ុន​ឱសថ​។​ ឈាម​ពណ៌​ខៀវ​របស់​វា​មាន​កោសិកា​ភាពស៊ាំ​ដែល​គេ​ស្គាល់​ថា Limulus polyphemus (LAL)​ដែល​ងាយ​ចាប់​បាន​បាក់តេរី​ពុល​ហើយ​អាច​ប្រើ​ដើម្បី​សាកល្បង​វ៉ាក់សាំង​និង​ថ្នាំ​ដើម្បី​រក​ជាតិ​​ពុល​បាក់តេរី​ដ៏​គ្រោះថ្នាក់ មុន​ពេល​ផលិតផល​ដាក់លក់​លើ​ទីផ្សារ​។ ​ឈាម​​របស់​វា​ត្រូវបាន​ប្រើប្រាស់​អស់​រយៈពេល​ជិត ២០ ឆ្នាំ​មកហើយ ហើយ​ជា​ឧបករណ៍​សំខាន់​ក្នុង​ការសាកល្បង​វ៉ាក់សាំង​ការពារ​មេរោគ​កូរ៉ូណា​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។​

​អ្នកវិទ្យាសាស្ត្រ​បង្ហូរឈាម​ពី​សត្វ​ប្រឡាំងកាស រួចហើយ​បញ្ជូន​ពួក​វា​ទៅ​មហាសមុទ្រ​វិញ ប៉ុន្តែពួកវា​ភាគច្រើន​បាន​ងាប់​។ មន្ទីរពិសោធន៍​មួយ​នៅ​រដ្ឋ​សៅ​ខា​រ៉ូ​លីណា​និយាយ​ថា​ប្រឡាំងកា​ស​មួយ​​ក្បាល​ត្រូវបាន​បង្ហូរ​យក​ឈាម​រហូត​ដល់​ប្រាំបី​នាទី​។​ លោក ខេ​វិន វី​លលៀម ជា​អ្នកវិទ្យាសាស្ត្រ​ដែល​ផលិត​កោសិកា LAL សំយោគ​បាន​ប្រាប់​សារព័ត៌មាន The Washington Post ថា “​នាពេល​បច្ចុប្បន្ន​នេះ ខ្សែសង្វាក់​ផ្គត់ផ្គង់​ទាំងមូល​សម្រាប់​ការធ្វើតេ​ស្តិ៍​រក​ជាតិពុ​ល​ក្នុង​ឱសថ​គឺ​ពឹង​លើ​ការប្រមូល​ផល​នៃ​សត្វ​សមុទ្រ​ដែល​ងាយ​រងគ្រោះ ឬ​ជិត​ផុត​ពូជ​មួយ​ប្រភេទ​នេះ​”​។​

​ក្រុម​អ្នក​អភិរក្ស​បារម្ភ​ថា​ប្រឡាំងកាស​អា​ត្លង់​ទិក​អាចនឹង​ដើរ​តាម​គន្លង​ប្រឡាំ​ងកាស​អាស៊ី ដែល​ផុត​ពូជ​នៅ​តៃវ៉ាន់​និង​បាត់​ខ្លួន​ក្នុង​ទីក្រុង​ហុងកុង ដោយសារតែ​ការ​ធ្វើ​តេស្ត​ជីវ​វេជ្ជសាស្ត្រ​ជា​ចម្បង​នៅ​ទីនោះ​។​ ខណៈ​ប្រឡាំងកាស​របស់​សហរដ្ឋ​អាម៉េរិក​មិនទាន់​ជិត​ផុត​ពូជ ទិន្នន័យ​បង្ហាញថា ប្រឡាំងកាស​រហូតដល់ ៣០ ភាគរយ​ដែល​ប្រមូល​យក​ឈាម បាន​ងាប់​នៅ​ពេល​ត្រឡប់​ទៅ​សមុទ្រ​វិញ​៕

 

Leave a Reply

Your email address will not be published.