លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញប្រគល់-ទទួល បរិក្ខារពេទ្យ និងសំភារៈការិយាល័យ ពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ

(ភ្នំពេញ)៖  លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញប្រគល់-ទទួល បរិក្ខារពេទ្យ និងសំភារៈការិយាល័យ ពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសប្បុរសជន តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ជូនមន្ទីរពេទ្យបង្អែកចតុមុខ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ។

ពិធីនេះក៏មានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងក្រុមគ្រូពេទ្យ ដែលប្រារព្ធឡើងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកចតុមុខ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ៕

Leave a Reply

Your email address will not be published.