ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០២១

ឆ្នាំជូត​: រាសី​ល្អជា​មធ្យម​។​តាម​ក្បួន​ហោរាសាស្ត្រ​ហើយ​បញ្ជាក់ថា​ក្នុង​ខែធ្នូ​នេះ​ដួង​រាសី​ឡើង​ខ្ពស់ ប៉ុន្តែ​លោកអ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ខ្លះ​ដែរ​ពីព្រោះថា​ផល​លំបាក​ក៏​នៅមាន​ចំពោះមុខ​ត្រូវ​រែកពន់​មួយចំនួន​ដែរ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ និង ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

ឆ្នាំឆ្លូវ​: ​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​គោ​នៅ​អំឡុង​ខែ​នេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​បើ​មាន​កិច្ចការ​អ្វី​ត្រួវ​រួសរាន់​ពីព្រោះថា​ផល​ល្អៗ​តែង​កើតមាន​ជានិច្ច​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​ធ្វើ​ការងារ​សំខាន់ៗ​មុន​ហើយ​ធ្វើ​ការងារ​ចាស់​ឱ្យបាន​រួចរាល់​ព្រោះថា​អាច​ផ្តល់​ផល​ល្អ​មកដល់​លោកអ្នក​យ៉ាងច្រើន​មកវិញ​ជាក់​ជាពុំខាន​។ អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មានការ​ថយចុះ​ច្រើន​ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​ដូច​បំណង​ប៉ុន្មាន​ទេ​។
សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់​និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕

ឆ្នាំខាល​: ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​មាន​ភាព​សុខដុម ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​ក៏​តែង​សម្រេច​ជោគជ័យ​ភាគច្រើន​ត្រឡប់មកវិញ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

ឆ្នាំថោះ​: ​រាសី​ខ្ពស់ត្រដែត​។​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​គ្រាន់​កក់ក្តៅ​ដែរ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ចង់​ផ្តើមធ្វើ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ពិសេស​ការចាប់ផ្តើម​ការ​ងារ​ក្រុមហ៊ុន​ឯកជន​ឬ​ធ្វើ​អ្វីមួយ​ដែល​ចំណាយ​ប្រាក់កាស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ ហើយ​បើ​មាន​ជម្លោះ​ពេលនេះ​ជា​កាស​ល្អ​ក្នុងការ​ផ្សះផ្សារ​ឡើងវិញ​ផង ៕

ឆ្នាំរោង​: ​រាសី​ល្អជា​មធ្យម​។​នៅ​សប្តាហ៍​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកចម្រើន​លូតលាស់​ច្រើន​រឿង ហើយ​ធ្វើ​អ្វី​ក៏​តែង​ហុច​ជា​លទ្ធផល​គ្រាន់​គាប់ប្រសើរ​ដែរ​។​ការប្រកប​ការងារ​លោក​អ្នក​មិនគួរ​បង្កទំនាស់​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ទេ​ព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​ច្រើនជាង​ល្អ ដូចនេះ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​រឿង​រាវ​អាក្រក់​មិន​ងាយ​កើតមាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មានការ​ខិតខំ ហើយ​រវាសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​ធូរ​គ្រាន់​ស្រណុកចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

ឆ្នាំម្សាញ់​: ​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ឃើញថា​តែង​កើតមាន​ភាព​ប្រទាំង​ប្រទើស និង រឿង​រាវ​មិនល្អ​ចូល​យាយី​មួយចំនួន​ផង​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​សំខាន់​ពេក និង មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អាក្រក់​ចោទឡើង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​និង​ចាប់​ពុំ​សូវ​ជាប់​ទេ​តែ​លាភ​តូចតាច​មាន​ហូរ​ចូល​ហូរហែ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រទាំងប្រទើស​ព្រោះតែ​ការចង់​ចាញ់ឈ្នះ​គ្នា​និង​ការ​ប្រកែប្រកាន់​ច្រើន​រៀងៗ​ខ្លួន​៕់

ឆ្នាំមមី​: ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោក​អ្នកមាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​ឃើញថា ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​។​
​រីឯ​បញ្ហា​ស្នេហា ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំមមែ​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត ល្អប្រសើរ ម្ល៉ោះហើយ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត ឬ​ទទួលបាន​ជោគ​លាភ​អ្វីមួយ​ផង​។​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ​ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

ឆ្នាំវក​: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​អ្វី​កើតឡើង​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម​ទើប​ជាការ​ប្រពៃ​បំផុត ។​ក្រៅពីនេះ​មិនត្រូវ​យក​អារម្មណ៍​ខ្វាយខ្វល់​រឿង​ពុំ​បានការ​អ្វី​មក​គិត​ដិតដាម​ក្នុង​អារម្មណ៍​ពីព្រោះ​នាំ​តែ​កើតរឿង​សៅហ្មង​មានតែ​រឿង​រាវ​កើតឡើង​ប៉ុណ្ណោះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​មិនល្អ​និង​មានការ​រិះគន់​ពី​អ្នកដទៃ​ច្រើន ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មានការ​ប្រឆាំង​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​ការប្រទាំងប្រទើស​មិនតិច​ឡើយ​៕

ឆ្នាំរកា​: ​ថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ទ្បើ​យ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ដំណើរ​ជីវិត​កើត​មានតែ​រឿង​ប្រទាំង​ប្រទើស​។​ក្នុងថ្ងៃនេះ​មានជោគ​មានជ័យ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំច​: ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​ច្រើន​។​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការបើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ការសម្រេចចិត្ត​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​រកាំចិត្ត​កើតមាន​ច្រើន​៕

ឆ្នាំកុរ​: ​រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​កើត​ឆ្នាំ​ជ្រូក​ចាប់​តាំងតែ​ពី​ដើមខែ​មក​ដំណើរ​ជីវិត​ជួប​នូវ​ឧបសគ្គ​ខ្លះៗ​យាយី​ធ្វើឱ្យ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់ និង លើកសរសើរ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

 

 

 

Leave a Reply

Your email address will not be published.