«ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងវីរុស COVID-19» ព្រឹក ថ្ងៃទី 17/12/2021

1. ប្រភព Reuters: ធនាគារកណ្ដាលរបស់អង់គ្លេសនៅថ្ងៃទី 16 ខែធ្នូនេះ បានសម្រេចតម្លើងអត្រាការប្រាក់ពី 0.1% ទៅ 0.25% ដើម្បីទប់ទល់នឹងការកើនឡើងយ៉ាងគំហុកនៃអតិផរណា។
-បើតាមការព្យាករណ៍ អត្រាអតិផរណានៅអង់គ្លេសនឹងកើនដល់ 6% នៅត្រឹមខែមេសា ឆ្នាំ 2022

2. ប្រភព The Guardian: រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោក Karl Lauterbach បានព្រមានកាលពីថ្ងៃទី 16 ខែធ្នូ ថា: អាល្លឺម៉ង់កំពុងខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ឱ្យប្រជាជនរបស់ខ្លួន ដើម្បីការពារខ្លួនពី Covid-19 នៅរដូវរងារនេះ។
-លោកថា: វ៉ាក់សាំងរបស់ក្រុមហ៊ុន BioNTech/Pfizer នឹងមកដល់ចំនួន 80 ម៉ឺនដូសនៅសប្ដាហ៍ក្រោយ និង 1.2 លានដូសនៅសប្ដាហ៍បន្ទាប់ទៀត ប៉ុន្តែចំនួននេះនឹងមិនគ្រប់គ្រាន់នោះទេ

3. ប្រភព Washington Examiner: ម្ចាស់ក្សត្រីអេលីហ្សាបែតទី 2 បានសម្រេចលុបចោលពិធីសោយអាហារថ្ងៃត្រង់មុនបុណ្យដែលជាប្រពៃណីជាតិ ដោយសារតែព្រួយបារម្ភពីវីរុស Omicron

4. ប្រភព Yahoo! News: កាលពីថ្ងៃព្រហស្បតិ៍ទី 16 ខែធ្នូ បារាំងបានដាក់ចេញវិធានការរឹតត្បិតលើអ្នកដំណើរដែលមកពីចក្រភពអង់គ្លេសខណៈពេលដែលវីរុស Omicron កំពុងកើនឡើងខ្លាំងនៅទីនោះ

5. ប្រភព Irish Times: រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ែកឡង់ខាងជើងបានឱ្យដឹងថា: គិតត្រឹមថ្ងៃព្រហស្បតិ៍ទី 16 ខែធ្នូ ចំនួនករណីឆ្លងនៃវីរុស Omicron នៅទូទាំងប្រទេស មានចំនួន 27% នៃចំនួនករណីឆ្លង Covid-19 សរុប ដែលកើនពី 14% កាលពីថ្ងៃអង្គារកន្លងទៅ

6. ប្រភព Al Jazeera: និយ័តករឱសថអឺរ៉ុបអនុញ្ញាតប្រទេសជាសមាជិករបស់ខ្លួន អនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាល Covid-19 របស់ក្រុមហ៊ុន Pfizer ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់ ប៉ុន្តែមិនបានតម្រូវឱ្យគ្រប់ប្រទេសត្រូវតែអនុម័តឱ្យប្រើនោះទេ

7. ប្រភព The Guardian: សហភាពអឺរ៉ុបបានឱ្យដឹងកាលពីថ្ងៃទី 16 ខែធ្នូថា: ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយនិងក្រុមហ៊ុនផ្គត់ផ្គ់ងវ៉ាក់សាំងបង្ការ Covid-19 របស់អាមេរិក ឈ្មោះ Moderna រួចហើយដើម្បីពន្លឿនការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានលឿនជាងមុន

8. ប្រភព The Guardian: ប្រទេសប៉ូឡូញរកឃើញករណីឆ្លងនៃវីរុស Omicron ជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ

9. ប្រភព New York Post: មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) របស់អាមេរិកព្រមានថា: អាមេរិកនឹងមើលឃើញករណីឆ្លង Covid-19 ថ្មីចំនួន 1.3 លាននាក់បន្ថែមទៀតត្រឹមថ្ងៃបុណ្យណូអែលខាងមុខ ព្រមទាំងអាចមានមនុស្សស្លាប់ពីវីរុសនេះដល់ទៅចំនួន 15,600 នាក់ទៀតផង គិតត្រឹមថ្ងៃទី 8 ខែមករាឆ្នាំក្រោយ

10. ប្រភព Newsy: ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកកាលពីសប្ដាហ៍កន្លងទៅ មានត្រឹមតែ 204,000 នាក់ប៉ុណ្ណោះ ថយចុះប្រមាណ 16,000 នាក់ បើធៀបនឹងសប្ដាហ៍មុនមួយទៀត

11. ប្រភព Al Jazeera: ជប៉ុនរកឃើញករណីឆ្លងក្នុងសហគមន៍នៃវីរុស Omicron ជាលើកដំបូងនៅក្នុងប្រទេសនៅថ្ងៃទី 16 ខែធ្នូ នេះ។

Leave a Reply

Your email address will not be published.