អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​នាំខ្លួន ស្នងការរង​ម្នាក់និង​មន្ត្រី​ម្នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ មកសាកសួរពាក់​ព័ន្ធរំលោភ​ដីព្រៃ​លិច​ទឹក​

ភ្នំពេញៈ​ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាននាំខ្លួន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុ សុជាតិ ស្នងការរង​នគរបាល​ខេត្ត​ត​កំពង់ឆ្នាំង និង​លោក​វីរៈ​សេនីយ៍​ឯក កែវ ណា​រុន ប្រធានការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មក​សាកសួរ ពាក់​ព័ន្ធ​និង​ករណីរំលោភ​ព្រៃ​លិច​ទឹក​តំបន់​៣។

​​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា​មន្ត្រីនគរបាល​ទាហាន​និង​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ករណី​កាប់​ទន្ទ្រាន​រំលោភ​យក​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​មានដូចជា​១. លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុ សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ៦៧៤​ហិកតា​,២. លោក​វរសេនីយ៍ទោ កែវ ណា​រុន នាយការិយាល័យ ៣២​ហិកតា​,៣. លោក យឹម សារ៉ាត់ មេបញ្ជាការ​សឹក​រង​ស្រុក​កំពង់លែង ៦០​ហិកតា​,៤. លោក ស្រី ស៊ីថា មន្ត្រី​ចូលនិវត្តន៍ ២៥​ហិកតា​,៥. លោក គង់ ស៊ីម ប្រជាពលរដ្ឋ ២០០​ហិកតា​,៦. លោក ស៊ន បូ​រិ​ន មន្ត្រី​ចូលនិវត្តន៍ ២៥​ហិកតា​,៧. លោក នូ ដេ​ត ប្រជាពលរដ្ឋ ៨៩​ហិកតា​,៨. លោក ឡុង ស្រេង ប្រជាជន ៤០០​ហិកតា​,៩. លោក ស៊ិន ប៉ូ​លីន ប្រជាជន ២៦០​ហិកតា​,១០. លោក សៅ ស៊ុយ អតីត​ស្មៀនឃុំ​ពាក់​បង្អោ​ងុំ​ច្រ​ណូ​ក ៣០​ហិកតា​,១១. លោក សែ​ប ស៊ី​វិ​ទ្ធី ប្រជាជន ១៧៥​ហិកតា​
,១២. អ្នកស្រី ងួន គឹម​យួន ប្រជាជន ៥៧,៥០​ហិកតា​និង​១៣. អ្នកស្រី ប៉ូ ចំ​រ៉ុង ប្រជាជន ៣០​ហិកតា​។​

​សូម​បញ្ជាក់ថា ​មនុស្ស​ទាំង​១៣​ខាងលើ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ដោយ​គ្មាន​លក្ខខណ្ឌ​និង​បានធ្វើ​លិខិត​សុំទោស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផងដែរ​៕​​

 

Leave a Reply

Your email address will not be published.