នគរបាល​ខណ្ឌឫស្សីកែវបាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពីបទ​កាន់កាប់​អាវុធ ខុសច្បាប់

 ភ្នំពេញៈ កាលពី​រសៀល ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ម្សិលមិញ​ នគរបាល​ខណ្ឌឫស្សីកែវបាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពីបទ​កាន់កាប់​អាវុធ ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​បន្ទប់​ជួល​លេខ​៤C ក្រុមទី​៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត  បានប្រាប់ឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ សុខ កក្កដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់ ជួល ខាងលើ (​មាន​សារធាតុ​ញៀន​)​។ ចំពោះ​សម្ភារ​ដកហូត រួមមានៈ -​កាំភ្លើងខ្លី មួយ​ដើម ម៉ាក P08 បង់​មួយ គ្មាន​គ្រាប់ លេខ​៥១៩២ -​ដំបង​ដែក មួយ​ដើម -​ទូរស័ព្ទ​មួយគ្រឿង ម៉ាក OPPO ពណ៌​ខៀវ  -​ម៉ូតូ​មួយគ្រឿងម៉ាក SUZUKI  និ​ច ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 2GK-7960​។​

បច្ចុប្បន្ន កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ កំពុងធ្វើការ​ស្រាវជ្រាវ​រក​បទល្មើស ផ្សេងទៀត ដើម្បី​ដាក់បន្ទុក និង​កសាង​សំណុំរឿង បញ្ជូន​តាម​នីតិវិធី​៕

Leave a Reply

Your email address will not be published.