​ចុះបង្ក្រាប ទីតាំង​ឃ្លាំង​មួយកន្លែង​ពាក់ព័ន្ធ​ការបើក​ល្បែងស៊ីសង​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ សមត្ថកិច្ចបានឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ប្រមាណ​ជិត​៣០​នាក់​

​ភ្នំពេញ​៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប ទីតាំង​ឃ្លាំង​មួយកន្លែង​ពាក់ព័ន្ធ​ការបើក​ល្បែងស៊ីសង​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ស្ថិតនៅ​លើផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។ ការចុះបង្ក្រាប ទីតាំងខាងលើនេះ ធ្វើឡើង កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ។

​សមត្ថកិច្ចបានបន្តថា នៅក្នុង​ឃ្លាំង​នេះ​មាន​បើក​លេងបៀ​ជាច្រើន​វង់ កំម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ប្រមាណ​ជិត​៣០​នាក់​ផងដែរ៕​

Leave a Reply

Your email address will not be published.