បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ ដល់​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​រះ​ម៉ូតូ​កង់​បី​មួយគ្រឿង​ចត​ស្ងៀម​នឹង​ផ្ទះ​លក់​ទូរស័ព្ទដៃ

ភ្នំពេញ​៖ នៅវេលា ម៉ោង​៣​និង​៣០​នាទី​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ ដល់​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​រះ​ម៉ូតូ​កង់​បី​មួយគ្រឿង​ចត​ស្ងៀម​នឹង​ផ្ទះ​លក់​ទូរស័ព្ទដៃ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នកបើក​បរកង់​បី​រងរបួស​ធ្ងន់ ម្ចាស់រថយន្ត​​ចុះ​ដោះ​ស្លាក​លេខ​រួច​គេចខ្លួនបាត់។ េហតុការណ៏នេះកើតឡើងនៅតាម​បណ្តោយ​ផ្លូវ​២០០៤ ជាប់​របង​បន្ទាយ ៩៩ ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​រថយន្ត​បង្កហេតុ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ ភ្នំពេញ ២Z ៣២០៤ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២០០៤ ។ ចំណែក​ម៉ូតូ​កង់​បី ពណ៌​ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ១G ០៣១៤ ឯ​ផ្ទះ​លក់​ទូរ​សព្ទ​ដៃ យីហោរ​ថ្មី​ជានិច្ច​រង​ការខូចខាត​យ៉ាងដំណំ​។ ក្រោយ​កើតហេតុ​ភ្លាម​ម្ចាស់​រថយន្ត​បង្ក​មាន​អ្នក​រំដោះ​ចេញពី​កន្លែងកើតហេតុ និង​មាន​បក្ខពួក​មក​ដោះ​ស្លាក​លេខ​គេចខ្លួន​បាត់ស្រមោល​៕

 

Leave a Reply

Your email address will not be published.