កំ​ពតៈ  ក្រុមហ៊ុន ឬ​បុគ្គល​ណា ដែល​បាន​បំពាន យក​ចំណី​ព្រែក ឬ​ដី​ព្រែក ក៏ដូចជា បាន​សាងសង់​សំណង់​ផ្សេងៗ នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់ហើយ

កំ​ពតៈ រដ្ឋបាលខេត្ត នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ ក្រុមហ៊ុន ឬ​បុគ្គល​ណា ដែល​បាន​បំពាន យក​ចំណី​ព្រែក ឬ​ដី​ព្រែក ក៏ដូចជា បាន​សាងសង់​សំណង់​ផ្សេងៗ ត្រូវមាន​ក្តី​ភ្ញាក់រលឹក​កាយ​ចេញ និង​រុះរើ តាម​ការ ស្ម័គ្រចិត្ត​។

កាលពី​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ កន្លងមក មាន​ក្រុមហ៊ុន និង​បុគ្គល​មួយចំនួន បាន​ចាក់ដី​លើ​ចំណី​ព្រែក និង​ចូល​ព្រែក ដោយ​បំផ្លាញ​នូវ ធនធានធម្មជាតិ ដូចជា​ព្រៃកោងកាង បំណង​យក​ធ្វើជា​កម្មសិទ្ធិ​។ រដ្ឋបាលខេត្ត បាន​ចាត់​វិធាន​វិធានការ​មួយចំនួន រួចមកហើយ ចំពោះ​អ្នក​ផ្គើន នឹង​សេចក្តីជូនដំណឹង​។​

​ ​លោក ម៉ៅ ធនិន បានបញ្ជាក់​ថាៈ កិច្ចការងារ​ដ៏​មាន​សារសំខាន់ ទាំងនេះ រដ្ឋបាលខេត្ត ត្រូវការ​ចាំបាច់ នូវ​ការអនុម័ត ពី​ក្រុមប្រឹក្សា​ខេត្ត​។ ម្យ៉ាងទៀត ពេល​ចុះ​អនុវត្ត​ជាក់ស្តែង តម្រូវឱ្យមាន​ការចូល​រួម ពី​តំណាង​អយ្យការ អម​សាលាដំបូង នៅ​គ្រប់​ទីតាំង​ល្មើសច្បាប់​ទាំងអស់​។ លោក​បាន​បន្តថាៈ ផ្អែក​តាម​ការចុះពិនិត្យ និង​ការទទួល​ព័ត៌មាន​ច្បាស់ ការណ៍ អ្នក​ដែល​កំពុង​បំពាន កាន់កាប់​ដី​ មាន​ប្រហែល ប្រាំ ទៅ ប្រាំមួយ នាក់​ប៉ុណ្ណោះ​។ ដូច្នេះ​រដ្ឋបាលខេត្ត មិនអាច​ទុក​អ្នក​ទាំងនោះ ក្លាយជា​សំរាម បាំងបិទ ដែល​ធ្វើឱ្យ​ពលរដ្ឋ ដ៏​ច្រើន​លើសលប់ រិះគន់​នោះទេ​។ និយាយ​រួម ត្រូវតែ​លាងជម្រះ​ភាព ល្អក់កករ ឱ្យ​អស់ពី​ក្នុង​កែវភ្នែក ដើម្បី​ប្រយោជន៍​មនុស្ស​ទូទៅ​៕​

Leave a Reply

Your email address will not be published. Required fields are marked *