លោកប្ល៊ីនឃិន ៖ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើសហភាពមីយ៉ាន់ម៉ា

នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អាន់ថូនី ប្ល៊ីនឃិន បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន កំពុងពិនិត្យមើលលើការចាត់វិធានការថ្មី និងជំហានបន្ថែមទៀតមកលើសហភាពមីយ៉ាន់ម៉ា ដើម្បីដាក់សំពាធមកលើក្រុមមេដឹកនាំយោធាប្រទេសមួយនេះ ឲ្យស្តាឡើងវិញមាគ៌ានៃរបបលិទ្ធិប្រជាធិបតេយ្យដែលត្រូវបានបង្អាក់ដោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈកន្លងទៅ។

លោកប្ល៊ីនឃិន បានបន្តថា ស្ថានភាពនៅសហភាពមីយ៉ាន់ម៉ាក្នុងរយៈពេល ១០ខែកន្លងមកនេះ ចាប់តាំងពីមានរដ្ឋប្រហារ កាន់តែអាក្រក់បំផុតជាមួយនឹងការចាប់ខ្លួនទ្រង់ទ្រាយធំ និងអំពើហិង្សាមកលើក្រុមបាតុករ៕

Leave a Reply

Your email address will not be published.