ឃាត់ខ្លួន ជនសង្ស័យ ប្រុសស្រី បីនាក់ ពាក់ព័ន្ធករណីរក្សាទុក ប្រើប្រាស់ ជួញដូរ នូវសារធាតុញៀន ខុសច្បាប់

 កំពង់ឆ្នាំងៈ នៅវេលាម៉ោងជិត២ រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សមកិច្ច​ខេត្ត​ កំពង់ឆ្នាំង បានឃាត់ខ្លួន ជនសង្ស័យ ប្រុសស្រី បីនាក់ នៅភូមិធ្លកយល់ ឃុំតាជេស្ឋ ស្រុកកំពង់ត្រឡាច ពាក់ព័ន្ធករណីរក្សាទុក ប្រើប្រាស់ ជួញដូរ នូវសារធាតុញៀន ខុសច្បាប់ ដោយដកហូតវត្ថុតាង ថ្នាំញៀនចំនួនបួនកញ្ចប់។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគបាល ទទួលបន្ទុកប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំង បានឱ្យដឹង នៅព្រឹកថ្ងៃទី១៥ ធ្នូ នេះថាៈ ជនសង្ស័យទាំង បីនាក់ មានឈ្មោះ   ១.ឈ្មោះ ម៉ាន នទិន អាយុ ៣២ ឆ្នាំ , ២. ឈ្មោះ សុះ គ្រីយ៉ា អាយុ ៥៦ ឆ្នាំ បុរសពីរ នាក់នេះ ជាជនជាតិខ្មែរឥស្លាម មានមុខរបរ មិនពិតប្រាកដ  និង៣.ឈ្មោះ អ៊ីម ណែត ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិធ្លកយល់ ឃុំតាជេស្ឋ ស្រុកកំពង់ត្រឡាច  ។

ក្នុងករណីបង្រ្កាបគ្រឿងញៀននេះ សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងថ្នាំញៀន បួនកញ្ចប់ ទូរស័ព្ទដៃ ពីរគ្រឿង ម៉ូតូមួយគ្រឿង ដាវមួយដើម សម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ ប្រុសស្រី បីនាក់ រួមនឹងវត្ថុតាងថ្នាំញៀន ខាងលើនេះ ត្រូវបានសមត្ថកិច្ច  បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី៕

 

Leave a Reply

Your email address will not be published.