សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានអញ្ជើញសម្ភោធសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានអញ្ជើញសម្ភោធសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»កំរិតផ្កាយ៥ដ៏ប្រណិតតម្លៃ១៨០ លានដុល្លារស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។

សណ្ឋាគារដែលទិញម៉ាកយីហោមកពីអាមេរិក« ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ជាសណ្ឋាគារយីហោ «ហៃយ៉ាត់» ដំបូងគេនៅក្នុងរាជធានីភ្នំពេញស្ថិតនៅចំតំបន់ពាណិជ្ជកម្មនិងតំបន់វប្បធម៌ក្នុងរាជធានីភ្នំពេញត្រូវបានវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានគូសបញ្ជាក់ឱ្យដឹងថាក្នុងឆ្នាំ ២០១៦ ក្រុម ហ៊ុន ជីប ម៉ុង បានបោះជំហានចូលក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចតាម រយៈការនាំយកយីហោសណ្ឋាគារលំដាប់អន្តរជាតិ «ហៃយ៉ាត់ រីជិនស៊ី» ដ៏ល្បីរបស់ សហរដ្ឋអាមេរិកមកក្នុងប្រទេសកម្ពុជា ។ សណ្ឋាគារ«ហៃយ៉ាត់ រីជិនស៊ី»គឺជាពាណិ ជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើ រេសិន»ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង៩០០ទី តាំងក្នុង ៦៥ប្រទេសនិងមានយីហោប្រណិតចំនួន ២១។

សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧ បន្ទប់ដែល៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។

សណ្ឋាគារក៏ផ្ដល់ជូនសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ៤កន្លែងផ្សេងៗគ្នា៖ភោជនីយដ្ឋាននិងហាងកាហ្វេ ម៉ាឃីត កាហ្វេ (Market Coffee) ជាកន្លែងស័ក្តិសមបំផុតសម្រាប់ការពិសាអាហារពេញមួយថ្ងៃឬក៏សម្រាប់ភ្ញៀវមកទទួល ទានអាហារសម្រ៉ន់និងតែពេលរសៀលភោជនីយដ្ឋាន និងស្កាយបារ ហ្វាយហ្វាយ (Five Five) ស្ថិតនៅជាន់ទី១៤ដឺអាតទីក ជារង្គសាលដែលមានរចនាបទបែបសម័យបុរាណ ស័ក្តិសមបំផុតសម្រាប់ការបន្ធូរអារម្មណ៍តានតឹង និង រង្គសាលក្រោមដីមេត្រូប៉ូលជារង្គសាលដ៏ប្រណិតក្រោមដីដំបូងគេនៅទីក្រុងភ្នំពេញ។

អ្នកឧកញ៉ា លាង ឃុន បានបន្តថា«ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»ក៏បានចំណាយទឹកប្រាក់ប្រហែល ៥ លានដុល្លារអាមេរិកដើម្បីអភិរក្សអគារបុរាណ សម័យអាណានិគមបារាំងដែលបច្ចុប្បន្នក្លាយជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវយ៉ាងប្រណិតចំកណ្តាលសណ្ឋាគារដ៏ស្កឹមស្កៃនេះ។ មិនត្រឹមតែប៉ុណ្ណោះ វត្តមាននៃសណ្ឋា គារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នឹងចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនៃសោភ័ណភាពរាជធានីភ្នំពេញ ក្នុងតំបន់ប្រវត្ តិសាស្ត្រវប្បធម៌និងពាណិជ្ជកម្មដ៏សម្បូរបែបមួយនេះផងដែរ។

អ្នកឧកញ៉ា លាង ឃុន បានបង្ហាញការជឿជាក់ថា សណា្ឋគារមួយនេះក៏នឹងចូលរួមចំណែកលើកកម្ពស់ការរស់នៅបែបទាន់សម័យស៊ីវិល័យដូចអារ្យប្រទេសផ្សេងៗ ស័ក្តិសមទៅនឹងការវិវឌ្ឍនិងការប្រសើរឡើងជាងមុននៃជីវភាពរបស់ប្រជាពលនៅក្នុងប្រទេសកម្ពុជា៕

 

Leave a Reply

Your email address will not be published.