សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសម្ភោធសណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១ស្អែកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសម្ភោធសណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញជា​សណ្ឋាគារ​ផ្កាយ​ប្រាំដែលជាការវិនិយោគរួមគ្នារវាងក្រុម ហ៊ុនក្នុងស្រុក និងវិនិយោគទុនមកពីសហរដ្ឋអាមេរិក។

សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ មាន​បន្ទប់​ចំនួន​ ២៤៧​ បន្ទប់ ភោជនីយដ្ឋាន​ប្រណីត សាល​ប្រជុំ​ដ៏​ទំនើប បន្ទប់​ស្ប៉ា ស្កា​យ​បា​រ៍ ព្រមទាំង​សេវាកម្ម​ជា​ច្រើន​ទៀត ​។ Market Café & Lounge ត្រូវ​បាន​រចនា​ឡើង​ដោយ​អនុញ្ញាត​ឲ្យ​ពន្លឺព្រះអាទិត្យ​ចាំង​ចូល​មក​យ៉ាង​គ្រប់គ្រាន់និង​មាន​បម្រើ​អាហារ​ដ៏​ឆ្ងាញ់​ពិសា ​។ The Attic បា​រ៍ ដែល​ស្ថិត​នៅ​ជាន់​ទី ​២ នៃ​វីឡា​សម័យ​អាណានិគម​បារាំងក៏​ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ឯកដោយ​ផ្តល់​ជូន​បរិយាកាសនៃ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​ស្ថាបត្យកម្ម​សម័យ​ទំនើបនិង​សម័យអាណានិគម​បារាំង ​។ ភោជនីយដ្ឋាន FiveFive Rooftop & Bar ដែល​ស្ថិត​នៅ​ជាន់​ទី ​១៤ អាច​មើលឃើញ​ទេសភាព​ដ៏​ត្រកាល​នៃ​ទន្លេចតុមុខ ​។ Metropole Underground គឺជា​បា​រ៍ដែល​ស្ថិត​នៅ​ជាន់​ក្រោម​ដី​ ។ ក្រៅពី​នេះក៏​មាន​អាង​ហែល​ទឹកកន្លែង​ហាត់ប្រាណ ​២៤​ ម៉ោង និង​ស្បា​លំដាប់ថ្នាក់​ពិភពលោក Jivapita ​។ លើស​ពី​នេះ ភ្ញៀវទេសចរ ណ៍​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​តាម​រយៈ​ការ​ច្របាច់​បញ្ចូល​នៃ​ស្ថាបត្យកម្ម​ចម្រុះដែល​មាន​តម្លៃ​ជា​បេតិកភណ្ឌ​។សណ្ឋាគា ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ បាន​អភិរក្ស​វី​ទ្បា​សម័យ ​អាណានិគម​បារាំង​ដោយ​បាន​កែ​លម្អ​ឲ្យ​មាន​ភាពរឹងមាំដោយ​រក្សា​ទម្រង់និង​រចនាបថ​ដើម​ទាំងស្រុងដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​រក្សា​អត្តសញ្ញាណ​ក្នុង​តំបន់ ​។

រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម SCDA Architects ​​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​សិង្ហបូរី​ ដែល​ជា​ក្រុមហ៊ុន​មួយ​ធ្លាប់​ឈ្នះ​​រង្វាន់​ជ័យ​លាភី​ ។សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​សង្កាត់​ពាណិជ្ជកម្ម និង​វប្បធម៌​នៃ​ទីក្រុង​ភ្នំពេញនៅ​ក្បែរ​សារមន្ទីរ​ជាតិ ព្រះបរមរាជវាំងសាកលវិទ្យាល័យ ​ភូមិន្ទ​វិចិត្រសិល្បៈសាល​វិចិត្រសិល្បៈ វាល​ព្រះ​មេរុ ផ្សារ​រាត្រី វត្ត​អារាមនិង​ទន្លេចតុមុខ ដែល​ផ្តល់ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ជាតិនិង​អន្តរជាតិ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ​ ៕

Leave a Reply

Your email address will not be published.