លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ធ្វើការ​សម្អាត​មហាវិថី​ឈ្នះ​ឈ្នះ និង​រៀបចំ សណ្តាប់ ធ្នាប់​សាធារណៈ បរិស្ថាន ឲ្យ​បានល្អ

 ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខនេះ​ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ធ្វើការ​សម្អាត​មហាវិថី​ឈ្នះ​ឈ្នះ និង​រៀបចំ សណ្តាប់ ធ្នាប់​សាធារណៈ បរិស្ថាន ឲ្យ​បានល្អ ដើម្បី​ទទួល​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយ​សម្ដេច​ទាំង​ទ្វេ នឹង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែល​ស្ថិតនៅ​ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ។

​លោក ឃួ​ង ស្រេង បាន​ធ្វើការ​ណែនាំ​ទៅ​ក្រុមហ៊ុន​ប្រមូល និង​ដឹកជញ្ជូន សំរាម ធ្វើការ​បោស កើប ប្រមូល និង​ដឹកជញ្ជូន​សំរាម អោយបាន​ស្អាត ហើយ​ធុងសំរាមមាន​សភាព​ចាស់ៗ ក៏​ត្រូវតែ​ប្តូរ​ថ្មី ឲ្យ​បាន​ស្អាត ដើម្បី​អោយ សោភ័ណភាព នៅលើ កំណាត់​ផ្លូវ​នេះស្អាតល្អផងដែរ ។​

​គួរបញ្ជាក់​ផងដែរ​ថា ដើម្បីឱ្យ​កម្មវិធី​ខាងលើ ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង បញ្ចៀស​បាន នូវ​ការកកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បញ្ចៀស​ចរាចរ ចំពោះ​យានយន្ត គ្រប់​ប្រភេទ លើ​កំណាត់​ផ្លូវ​លេខ​១៧៨ (​ចន្លោះ​ផ្លូវ​១៧៨ កែង​ផ្លូវ​១៩ និង​ផ្លូវ​១៧២ កែង​ផ្លូវ​១៣) នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ០៥:០០​នាទី​ព្រឹក រហូតដល់ បញ្ចប់​កម្មវិធី​៕

 

Leave a Reply

Your email address will not be published.