ថៃ​នឹង​កាត់បន្ថយ​រយៈពេល​រវាង​ការចាក់​ដូ​សទី​២​និង​ដូស​ជំរុញ​ទី​៣ ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍​

ថៃ​នឹង​កាត់បន្ថយ​រយៈពេល​រវាង​ការចាក់​ដូ​សទី​២​និង​ដូស​ជំរុញ​ទី​៣ ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍​ចំ​ពេល​ខ្លួន​រំពឹងថា​នឹង​មាន​ការឆ្លង​រាល​​ដាល​វីរុស​កូរ៉ូ​ណាបំ​ប្លែងខ្លួន អូ​មី​ក្រុង​។​ តាំងពី​មុន​មក​ថៃ​បាន​រក​ឃើញ​អ្នក​ផ្ទុក​អូ​មី​ក្រុង​ចំនួន​៨​នាក់ តែ​ជា​ករណី​នាំចូល​មិនទាន់​មាន​ការឆ្លង​ក្នុង​សហគមន៍​ទេ​។​ អូ​មី​ក្រុង​នេះ​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​ប្រទេស​ជាច្រើន​ហើយ​អាហ្វ្រិក​ខាងត្បូង​និង​អង់គ្លេស​កំពុង​រង​ការវាយប្រហារ​ខ្លាំងជាងគេ​។​

​អ្នកនាំពាក្យ​​របស់​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា « ដោយសារ​អូ​មី​ក្រុង​កំពុង​រាលដាល ការចាក់ដូស​ជំរុញ​ទី​៣​នឹង​ជួយ​កាត់បន្ថយ​ការឆ្លង​ចេញ​រោគសញ្ញា​ធ្ងន់ធ្ងរ​និង​កាត់បន្ថយ​​អត្រា​មរណភាព​ដោយ​ជំងឺ​នេះ​»​។​

​ ​សូមបញ្ជាក់​ថា មនុស្ស​៤៣​លាន​នាក់​ឬ​ស្មើនឹង​៦០​ភាគរយ​នៃ​ប្រជាជន​ថៃ​បាន​ទទួល​វ៉ាក់សាំង​ដូសទី​២ និង​៤,១​លាន​នាក់​បាន​ចាក់ដូស​ជំរុញ​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ថៃ​បាន​ប្រកាស​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​២.៨៦២​នាក់ និង​អ្នកជំងឺ​កូវី​ដ​ចំនួន​៣៧​នាក់​បាន​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ ។​ ចាប់តាំងពី​កូវី​ដ​១៩​មាន​នៅ​ថៃ​កាលពី​ដើម​ឆ្នាំ​មុន​មក មាន​អ្នក​ឆ្លង​២.១៧៤.៩០៦​នាក់ និង​២១.១៧១​នាក់​បាន​ស្លាប់​៕

 

Leave a Reply

Your email address will not be published.