ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្ការ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១

ឆ្នាំជូត​: ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​គ្រាន់​គាប់ប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួលលទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​មកវិញ​ជានិច្ច​។​ចំពោះ​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។
​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំឆ្លូវ​: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​មានការ​ជឿនលឿន​ដូច​ការរំពឹងទុក​នោះឡើយ​។​ការប្រកប​ការងារ​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ពីព្រោះ​ងាយ​នូវ​រឿង​រាវ​ចំពោះមុខ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ដាក់ខ្លួន ហើយ​បាត់បង់​ចំណូល​ឥតអំពើ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពី​ការ​វាចារ​សម្តី​ទៅរក​គ្នា​បន្តិច​ព្រោះ​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់​៕

ឆ្នាំខាល​: ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំថោះ​: ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​រាល់​ឧបទ្រពចង្រៃ​មិន​មក​យាយី​នាំ​ជួប​ការលំបាក​ទេ ហើយ​ដំណើរ​ជីវិត​ក៏មាន​ភាពរលូន​ល្អ​គួរសម​ឡើងវិញ​។​ការប្រកប​ការងារ​ឃើញ​ថាបើ​លោកអ្នក​ចង់​ជួបចរចា​ឬ​និយាយ​អ្វីមួយ​ដែលជា​រឿង​សំខាន់​ជាមួយ​ចៅហ្វាយនាយ​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​បណ្តាក់ទុន​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

ឆ្នាំរោង​: ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មាន​ភាព​សុខដុម និង ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

ឆ្នាំម្សាញ់​: ​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​ដាក់​គម្រោងការ ឬ ណាត់​ជួបចរចា​អ្វីមួយ តែងមាន​ការសហការ​ពី​អ្នកដទៃ​ជានិច្ច​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ការប្រកប​ការងារ​គ្រាន់​កម្រើក​ជាង​មុន ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ជា​លទ្ធផល​គ្រាន់​គាប់ចិត្ត​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម និង នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំមមី​: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់ និង ក៏​ងាយ​លេចចេញ​នូវ​បាតុភាព​ជាមួយ​អ្នកដទៃ​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ឱ្យ​ចេះ​ប៉ាន់ប្រមាណ​ហើយ​មិនត្រូវ​ធ្វើ​ដោយ​សេចក្តីប្រាថ្នា​ហួសប្រមាណ​ពុំនោះ​នឹង​បណ្តាលឱ្យ​បាត់បង់​ទៅវិញ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

ឆ្នាំមមែ​: ​រាសី​ល្អជា​មធ្យម​ដោយសារ​ដំណើរ​ជីវិត​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ម្ល៉ោះហើយ​ធ្វើឱ្យ​លោកអ្នក​ជួប​នូវ​បញ្ហាលំបាក​ផ្លូវចិត្ត និង កើតរឿង​រាវ​ប៉ះទង្គិច​មួយចំនួន​ចំពោះមុខ​ច្រើនជាង​សព្វមួយដង​។​
​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​ប្រយ័ត្នប្រយែង​កុំ​ប្រើ​អារម្មណ៍​ឈ្នានីស​ច្រើន​នោះ​ផ្លែផ្កា​នឹង​ទទួលបាន​ជោគជ័យ​គ្រាន់បើ​ពុំខាន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់ដែរ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​គ្នា​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​ក្នុង​ពេលនេះ​៕

ឆ្នាំវក​: ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ លោកអ្នក​អាច នឹងមាន​ក្រុមមនុស្ស​ជួយ​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​អាច​ទទួលផល​ប្រយោជន៍​ដោយសារតែ​ផល​បុណ្យ​ល្អ​ទៀតផង​។​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​
​ទាំង​ស្ត្រី​បុរស​ការធ្វើ​ជំនួញ​បាន​ប្រែប្រួល​មក​ល្អប្រសើរ​បន្តិច​វិញ ហើយ​បើ​ចង់​សាកល្បង​មុខរបរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​មួយ​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម និង នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំរកា​: ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ផង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ដែរ ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​
បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំច​: ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​ដែរ​។​សម្រាប់​ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ ហើយ​កាល​ពីមុនមក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំកុរ​: ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​នៅតែមាន​ការរីក​លូតលាស់​ទៅមុខ​សន្សឹមៗ​ដូចនេះ​ត្រូវខិតខំ​ប្រឹងប្រែង​នោះ​នឹង​ជោគជ័យ​ដល់​គោលដៅ​ជាក់​ជាពុំខាន​។​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ស​ម្រា​
​ប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​ភាគី​ម្ខាង​ទៀត​កើតការ​ធុញទ្រាន់​ងាករេ​ចិត្ត​៕

 

 

 

Leave a Reply

Your email address will not be published.