រថយន្ត​មួយគ្រឿងបើកបរ​ស្រវឹង ជោគជាំ បាន​បុក​បុរស​ម្នាក់ បណ្តាល​ស្លាប់ ក្រោយពេល បញ្ជូន​ទៅកាន់ មន្ទីរពេទ្យបង្អែក ខេត្តកំពត​

កំពត​: កាលពី​យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១រថយន្ត​មួយគ្រឿងបើកបរ​ស្រវឹង ជោគជាំ បាន​បុក​បុរស​ម្នាក់ បណ្តាល​ស្លាប់ ក្រោយពេល បញ្ជូន​ទៅកាន់ មន្ទីរពេទ្យបង្អែក ខេត្តកំពត​ ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត។

សមត្ថកិច្ច បាន​ប្រាប់​ឱ្យដឹងថាៈ កាលពី​វេលា​ម៉ោង ៩ និង​២០​នាទី យប់​ថ្ងៃទី​១២ ខែធ្នូ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ ពេលធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា នៅលើ​កំណាត់​ផ្លូវ​លេខ ៧៣៦ ត្រង់ចំណុច​មុខ​អតីត​ពន្ធនាគារ​។ មុន​ហេតុការណ៍ កើតឡើង គេ​ឃើញ​រថយន្ត​ម៉ាក តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-0114 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច​។ លុះ​មកដល់​ចំណុច កើតហេតុ រថយន្ត បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-4543 មកពី​ទិស​ខាងលិច​។​

លោកបានបន្តទៀតថាៈ បុរសដែលបានស្លាប់ មានឈ្មោះ ឌិ​ត ផល្លា អាយុ ៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ឈ្មោះ អេង វណ្ណា ភេទ​ប្រុស អាយុ ៦១​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។​​

សមត្ថកិច្ច បានបញ្ជាក់​ថាៈ  រថយន្តបង្ក​ព្យាយាមបើក​រត់គេច តែ​ត្រូវ​សមត្ថកិច្ច ដេញតាម​ទាន់ រួច​ឃាត់ខ្លួន​អ្នកបើកបរ ដែល​ពោរពេញ​ដោយ ជាតិ​ស្រវឹង ដើម្បី​ចាត់ការ តាម​នីតិវិធី​​៕

 

Leave a Reply

Your email address will not be published.