ប្រជាពលរដ្ឋជាង ៥០០ គ្រួសារ ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់បង បានប្រគល់​ដីព្រៃ​លិច​ទឹក តំបន់ ៣ ជូន​រដ្ឋ​វិញ​

 បាត់ដំបងៈ  ប្រជាពលរដ្ឋជាង ៥០០ គ្រួសារ ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបងបានភ្ញាក់រលឹក​សារភាព ប្រគល់​ដីព្រៃ​លិច​ទឹក តំបន់ ៣ ជូន​រដ្ឋ​វិញ​។​

​លោក ម៉ិ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ បាន​ប្រាប់​ឲ្យ ដឹងថាៈ  កន្លងមកនេះ ប្រជាពលរដ្ឋ ចំនួន ៤ ភូមិ ដែលមាន​ជាប់ ពាក់ព័ន្ធ​ប្រើប្រាស់ និង​អាស្រ័យ​ផល លើ​ផ្ទៃ​ដីព្រៃ​លិច​ទឹក តំបន់ ៣ កើន​ដល់​ចំនួន ៥២៨ គ្រួសារ​ហើយ ដែល​ពួកគាត់ បាន​ស្ម័គ្រចិត្ត និង​ចូល​សារភាព ប្រគល់​ដី​តំបន់ហាមឃាត់ ខាងលើ ជូន​មកដល់​រដ្ឋ​វិញ តាមរយ​:​រដ្ឋបាល​ស្រុក​។​

​ ​ដែន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប តំបន់ ៣ ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង មាន​ផ្ទៃដី​សរុប​ចំនួន ២០៦.៩៥៣ ហិកតា ក្នុងចំណោម​នេះ ផ្ទៃដី​ដែល​ជនខិលខូច ចូល​ទន្ទ្រាន ជា​កម្មសិទ្ធិ ខុសច្បាប់ មាន​ចំនួន ២៩ ទីតាំង ស្មើនឹង​ផ្ទៃដី​ប្រមាណ​ជា ១២.២២១ ហិកតា ក្នុងនោះ ប្រជាពលរដ្ឋ ដែល​ប៉ះពាល់ ចូល​ទន្ទ្រាន​កាន់កាប់ មាន​ចំនួន ២.៥១៤ គ្រួសារ ត្រង់​ភូមិសាស្ត្រ ឃុំ​ចំនួន ១៧ របស់​ស្រុក ៤ មានៈ ស្រុក​មោងឫស្សី ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ​៕

 

Leave a Reply

Your email address will not be published.