ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ១២ ខែ ធ្នូ ឆ្នាំ ២០២១

ឆ្នាំជូត​: ​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ដំណើរ​ជីវិត​ឆ្លង​ចូល​ខែធ្នូ​នេះ​ចាប់ផ្តើម​ល្អប្រសើរ​ច្រើន​គ្នា​មកហើយ និង​អ្វីដែល​ធ្លាប់​តែមាន​ឧបសគ្គ​រាំងមុខ​ក៏​ចាប់ផ្តើម​ធូរស្បើយ​ឡើងវិញ​ដែរ​។​សម្រាប់​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ធ្វើឱ្យ​ការប្រកប​ការងារ​មានការ​តានតឹង និង ងាយ​ទទួលរង​គ្រោះ​ដោយសារ​ក្រុមមនុស្ស​ទម្លាក់​បញ្ហា​មកឱ្យ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ទៀតផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំឆ្លូវ​: ​រាសី​ស្រុតចុះ​។​ចាប់​តាំងតែ​ពី​ដើមខែ​មក​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​ឆ្នាំ​គោ​មាន​ភាព​ចម្រើន​លូតលាស់ ហើយ​ធ្វើ​អ្វី​តែង​សំណាង​ជាង​អ្នកដទៃ​ផងដែរ​។​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ត្រឹមត្រូវ​ក្រែង​ភ្លាំងភ្លាត់​ជាប់ផុង​ដកខ្លួន​មិន​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​នៅថ្ងៃនេះ​វិញ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ចាយវាយ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំខាល​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផ​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង ចរចា ការចេញដំណើរ​រថយន្ត ឬ​ការទិញ​លក់​អ្វីមួយ​តែង​ឆ្លើយតប​ផ្លែផ្កា​ដូច​គាប់​បំណង​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ដោយមាន​ការខ្ចី​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រុងចម្រើន​លូតលាស់​និង​បើ​ចង់​បើក​របរ​ថ្មី​ផង​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​ហើយ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំថោះ​: ​រាសី​ស្រុតចុះ​។​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ និង​បើ​ចង់​ដោះស្រាយ​បញ្ហា​អ្វីមួយ​ក៏​តែង​ពុំ​ឆ្លើយតប​ដូច​ក្តី​បំណង​ប៉ុន្មាន​ឡើយ​។​ថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវ​ចងចាំ​ថាបើ​កើត​ផល​អាក្រក់​ណាមួយ​ឡើង​តោង​តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​ពី​ធំ​នឹង​ប្រែជា​តូច​ឡើងវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​សោះឡើយ​។​
​សម្ព័ន្ធ​ស្នេហា កំលោះ ក្រមុំ ជួប​រឿង​ប្រទាំង​ប្រទើស និង បង្ករឿង​ចំពោះ​គ្នាច្រើន​៕

ឆ្នាំរោង​ ​:​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ចាប់ផ្តើម ភ្លឺ​ថ្លា​តាំង​តែង​ពី​ដើម ខែ ធ្នូ មកម្ល៉េះ ។​ហេតុនេះ​ចំពោះ​លោកអ្នក​ដែល​មិន​ព្រមធ្វើ​អ្វី ឬ​គិតតែ​ខ្លាច​នេះ​ខ្លាច​នោះ ហើយ​ចង់​រីកចម្រើន​អ្វី​ក៏​មិនអាច​ទៅរួច​ដែរ​។​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​លោកអ្នក​ងាយ​ទទួលផល​ប៉ះទង្គិច​ដោយសារ​ភាគច្រើន​កើតមក​ពី​គំនិត និង ការប្រព្រឹត្តិ​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស និង ហោះ​រំលង​ជានិច្ច​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំម្សាញ់​: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តែង​ជួប​នូវ​បញ្ហា​រាំងស្ទះ​និង​ខូចខាត ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ដូច​ក្តី​បំណង​នោះ​សោះឡើយ​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​នាំឱ្យ​ទទួលរង​ការប៉ះទង្គិច និង​គាប់សង្កត់​ផ្លូវចិត្ត​ច្រើន​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

ឆ្នាំមមី​: ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ជា​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ថ្ងៃនេះ​ធ្វើ​អ្វី​ងាយ​ឆាប់​ចប់ និង ទទួលលទ្ធផល​លឿន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំមមែ​: ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​ភ្លឺ​ថ្លា ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វីមួយ​មិនត្រូវ​រង់ចាំ​ទៀតឡើយ ហើយ​ចាប់ផ្តើម​ចុះ​ធ្វើ​ពី​ពេលនោះ​ទើប​ប្រសើរ​បំផុត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​នៅតែ​ល្អប្រសើរ​ដដែល​ទេ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា បណ្តាក់ទុន ឬ​ចុះហត្ថលេខា​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ដែរ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំវក​: ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវយក​ភាព​ឧស្សាហ៍​ដាក់ខ្លួន ហើយ​ត្រូវ​ចេះ​យកចិត្ត​ក្រុមមនុស្ស​បន្តិច​ទើប​ទទួលលទ្ធផល​អ្វីមួយ​ត្រឡប់មកវិញ​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត​និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំរកា​: ​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​មើល​ស្ថានការណ៍​ពីព្រោះថា​ផុយស្រួយ​កើតជា​បាតុភាព​មិនល្អ​ជាមួយ​អ្នកដទៃ​ណាស់​ផង ។​ការប្រកប​ការងារ​ខ្ស​ត់មនុស្ស​ល្អ តែ​មក​សម្បូរ​មនុស្ស​តាម​ចាស់​កំហុស​និង​បង្កបញ្ហា​មក​ទុកឱ្យ​ច្រើន​ទៅវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​
​ឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំច​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្លុត​ឬ​សម្តី​តូចធំ​តែង​សត្រូវ​ខ្លបខ្លាច និង​បើ​ចង់​ចរចា​អ្វីមួយ​ក៏​តែង​អ្នកដទៃ​សម្រប​ខ្លួន​ធ្វើតាម​ផងដែរ​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​បាន​ហើយពី​ព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​ត្រឡប់មកវិញ ។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ឈ្លក់​វង្វេង​ទៅលើ​រឿង​កាមគុណ​ប្រយ័ត្ន​ជ្រុលខ្លួន​ដក​លែងរួច នាំទុក្ខ​សោក​ដល់​ថ្ងៃ​គ្រា​ខាងមុខ​៕

ឆ្នាំកុរ​: រាសី​ល្អជា​មធ្យម​។​លោកអ្នក​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី ហើយ​កើត​ការមិនសប្បាយចិត្ត​នោះ​ក៏មាន​ច្រើន​នៅ​ចំពោះមុខ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​ជួប​បញ្ហា​រអាក់រអួល ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ប្រសើរ ៕

 

 

 

Leave a Reply

Your email address will not be published.