ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១០០គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីអង្គការ យូមេនីធី ហ្វឺសកម្ពុជា

នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ចំនួន ១០០គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីអង្គការ យូមេនីធី ហ្វឺសកម្ពុជា តាមរយៈលោក ចេង ចាន់ដូណា អភិបាលស្រុកកំពង់លែងស្តីទី ដើម្បីជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋដែលកំពុងខ្វះខាត៕

Leave a Reply

Your email address will not be published.