ប្រទេសថៃ៖ ជនសង្ស័យ​​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​នឹង​កញ្ឆា​ក្រៀម​១​តោន​និង​ថ្នាំ​មេតំ​ហ្វេ​តាមី​នក្រា​មជាង​២០០​គីឡូក្រាម​

​(​បាងកក​ប៉ុស្តិ៍​)៖ ជនសង្ស័យ​​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​នឹង​កញ្ឆា​ក្រៀម​១​តោន​និង​ថ្នាំ​មេតំ​ហ្វេ​តាមី​នក្រា​មជាង​២០០​គីឡូក្រាម​នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​ពីរ​ផ្សេងគ្នា​​នៅតាម​បណ្តោយ​ទន្លេមេគង្គ​ក្នុង​ខេត្ត​នគរ ផា​ណុ​ម ប្រទេសថៃ​កាលពី​ថ្ងៃ​សៅរ៍​ទី​១១​ធ្នូ​។​

​ក្នុង​ប្រតិបត្តិការ​ទី​១ ក្រុម​ល្បាត​នៃ​កង​ម៉ា​រី​ន​ទន្លេ​មេគង្គ​បាន​ចាប់ខ្លួន​បុរស​ថៃ​២​នាក់​ចំពោះ​ការ​លួច​ដឹកជញ្ជូន​កញ្ញា​ក្រៀម​៤៨០​ដុំ និង​ថ្នាំ​មេតំ​ហ្វេ​តា​មីន​ក្រាម​(​ម៉ា​ទឹកកក​)​ចំនួន​២១៩​គីឡូក្រាម​។​ពួក​​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុងពេល​ឡើង​ទូក​ដើម្បី​នាំ​ថ្នាំញៀន​ពី​ឡាវ​ចូល​ថៃ​។​

​ ក្រុម​ល្បាត​តាម​ទន្លេ​មួយទៀត បាន​ស្ទាក់​ចាប់​បាន​កញ្ឆា​ក្រៀម​៥២០​ដុំ ទម្ងន់​សរុប​៥២០​គីឡូក្រាម​នៅ​មាត់​ទន្លេ​ក្នុង​ឃុំ​មួយ​ក្នុង​ខេត្ត​នគរ ផា​ណុ​ម​ដដែល និង​បាន​ឃាត់ខ្លួន​បុរស​ថៃ​ម្នាក់​ចំពោះ​ការសង្ស័យ​​ជួញដូរ​ថ្នាំញៀន​។​

អាជ្ញាធរ​បាន​និយាយថា កញ្ញា​នេះ​មាន​តំលៃ​២០.០០០​បាត​ក្នុង​១​គីឡូក្រាម ហើយ​ម៉ា​ទឹកកក​ថ្លៃ​៣០០.០០០​បាត​ក្នុង​មួយ​គីឡូក្រាម​។​ ថ្នាំញៀន​ដែល​ចាប់​បាន​ក្នុង​២​ករណីនេះ មាន​តំលៃ​ជិត ១០០​លាន​បាត​៕​

Leave a Reply

Your email address will not be published.