វៀតណាម : ចំនួនអ្នកស្លាប់និងឆ្លងជំងឺ​កូវី​ដ​១៩​ កំពុង​កើន​ឡើង

​(VnExpress)៖​រដ្ឋ​មន្ត្រី​សុខាភិបាល​វៀតណាម​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ធ្នូ​ថា ជាមួយ​នឹង​ស្ថានការណ៍​ជំងឺ​កូវី​ដ​១៩​ស្ថិតក្រោម​ការ​អាច​គ្រប់​គ្រង​បាន ករណី​ឆ្លង​ក្នុង​សហគមន៍​​និង​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​កំពុង​កើន​ឡើង​នៅ​កន្លែង​ជាច្រើន​។​

​លោក​រដ្ឋមន្ត្រី ង្វៀន ថាញ់ ឡុង បាន​ប្រាប់​អង្គប្រជុំ​មួយ​កាលពី​ថ្ងៃ​១០​ធ្នូ​ថា នៅ​៧​ថ្ងៃ​មកនេះ​វៀតណាម​កត់ត្រា​ឃើញ​ចំនួន​ឆ្លង​ថ្មី​ជា​មធ្យម​១៤.៤០០​នាក់​ក្នុង​មួយថ្ងៃ ធៀប​នឹង​១៤.៣០០​នាក់​កាល​ពី​មួយ​​សប្តាហ៍​មុន​នៅពេល​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ជា​មធ្យម​កើន​ពី​១៨៧​នាក់​មក​២១៨​នាក់​។​ នៅ​ទីក្រុង​ហូជីមិញ ចំនួន​ឆ្លងកូវី​ដ​១៩​ថ្មី​នៅ​១៤​ថ្ងៃ​មកនេះ​កើន​១២​ភាគរយ ធៀប​នឹង​១៤​ថ្ងៃមុន​នោះ ហើយ​ទីក្រុង​ហាណូយ​កើន​ខ្លាំង​បំផុត ដល់​ទៅ​១៤៩​ភាគរយ​។​ ​​វៀតណាម​កាលពី​យប់​ថ្ងៃ​សុក្រ​បានប្រកាស​រកឃើញ​អ្នក​ឆ្លងកូវី​ដ​ថ្មី​ចំនួន ១៤. ៨១៩​នាក់ ដោយ​ធ្លាក់​ចុះ​៤៨១​នាក់​ពី​ចំនួន​ឆ្លង​កាល​ពី​មួយ​ថ្ងៃមុន ហើយ​រុញ​ចំនួន​ឆ្លង​សរុប​ក្នុង​រលក​ទី​៤​នេះ​កើន​ដល់​១.៣៧៦.០១៧​នាក់​។​​មានទីតាំង៣មាន​ការឆ្លង​ច្រើនជាងគេ គឺ​ក្រុង​ហូជីមិញ (១.២២៦​នាក់​) ខេត្ត​សុក ត្រា​ង ភាគខាងត្បូង​(៨៩៤​នាក់​) និង​ខេត្ត​តៃនិញ​ជាប់​កម្ពុជា មាន​អ្នក​ឆ្លង​៨៩៣​នាក់​។​ អ្នកជំងឺ​កូវី​ដ​២១៦​នាក់​ទៀត​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ នាំ​អោយ​វៀតណាម​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ឡើងដល់​២៧.៤០២​។​

សូមបញ្ជាក់​ថា ក្នុងចំណោម​ប្រជាជន​វៀតណាម​៩៦​លាន​នាក់ ជាង​៧៤,៦​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​ម្នាក់​មួយ​ដូស និង​ជាង​៥៦,៤​លាន​នាក់​ចាក់​បាន​២​ដូស​៕

 

 

 

Leave a Reply

Your email address will not be published.