ហោរាសាស្រ្ត ប្រចាំថ្ងៃសៅរ៍ ទី១១​ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត​: រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ទាស់ទែង​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​បញ្ហា​សប្បាយចិត្ត និង រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំឆ្លូវ​: ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ដោយ​ក្នុងនេះ​អ្នក​អាច​ទទួលដំណឹង​ល្អ ហើយ​កិច្ចការងារ​និង​ប្រាក់កាស​ក៏​ជឿនលឿន​ទៅមុខ​។​ការប្រកប​ការងារ​ឃើញ​ថាបើ​លោកអ្នក​ចង់​ជួបចរចា​ឬ​និយាយ​អ្វីមួយ​ដែលជា​រឿង​សំខាន់​ជាមួយ​ចៅហ្វាយនាយ​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​បណ្តាក់ទុន​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

​ឆ្នាំខាល​: រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ប្រមាថ​លើ​អ្វីមួយ​បានឡើយ ពិសេស​បញ្ហា​ជុំវិញខ្លួន​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​អាក្រក់​មកដល់​អាត្មា​ខ្លួន​ណាស់​។​សម្រាប់​អំឡុង​ពេលនេះ​បុរស​ធ្វើ​អ្វី​ក៏ដោយ​ពុំ​មានការ​លេចធ្លោ​ទេ ពីព្រោះថា​លោកអ្នក​មាន​ឧបសគ្គ​និង​រឿង​រាវ​រត់​ចូល​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​ថា​មិន​គ្រាន់​ផង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំថោះ​: ​រាសី​ស្រុតចុះ​។​ការរស់នៅ​ចូរ​លោកអ្នក​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​អ្នកដទៃ​បន្តិច​ពីព្រោះ​គេ​ងាយ​ថ្នាំងថ្នាក់​ចាប់​ជា​កំហុស​គុំ​គួ​ន​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ប្រយ័ត្នប្រយែង និង ពិសេស​ត្រូវ​យកចិត្ត​ត្រជាក់​ដាក់ខ្លួន​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នកជំនួញ​ទីជិត​ឆ្ងាយ​អំឡុង​ពេលនេះ​ប្រាក់កាស​រកបាន​ដោយ​កម្រ​បន្តិច តែ​យ៉ាងណា​លោកអ្នក​តោង​តែ​អត់ធ្មត់​តស៊ូ ហើយ​តោង​តែ​ចងចាំ​ថា​ដំណើរ​ជីវិត​មាន​ចុះ​មាន​ឡើងជា​រឿង​ធម្មតា​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើជា​ស្នេហា​ថ្មីថ្មោង​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ពីព្រោះថា​សុទ្ធសឹង​នាំ​ផល​លំបាក​នា​គ្រាក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំរោង​: ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​គប្បី​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​រឿង​រាវ​អាក្រក់​ឈានចូល​កើត ។​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

ឆ្នាំម្សាញ់​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង អ្វីមួយ​ពីព្រោះថា​ផ្តល់​ផល​ល្អ​ដូច​សព្វមួយដង​។​ការប្រកប​ការងា​រវិ​ញ លោកអ្នក តែងមាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន ហើយ​ទោះ​ធ្វើ​អ្វី​តែង​អាច​ទម្លុះទម្លាយ​ដល់ ចប់ ចុង ចប់ ដើម​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក តែងមាន​ភាព​សុខដុម និង អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​បំផុត​៕

ឆ្នាំមមី​: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​មានការ​ជឿនលឿន​ដូច​ការរំពឹងទុក​នោះឡើយ ហើយ​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការប្រកប​ការងារ​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ពីព្រោះ​ងាយ​ជួប​នូវ​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ដាក់ខ្លួន ហើយ​បាត់បង់​ចំណូល​ឥតអំពើ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពី​ការ​វាចារ​សម្តី​ទៅរក​គ្នា​បន្តិច​ព្រោះ​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់​៕

ឆ្នាំមមែ​: ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។ នៅថ្ងៃនេះ​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​
អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំវក​: ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហាលំបាក​បាន​ធូរស្បើយ​វិញ​ខ្លះ ហើយ​បញ្ហា​ខ្លះទៀត​ដែល​មិន​ធ្លាប់​ដោះស្រាយ​ចេញ​ក៏​អាច​ដោះស្រាយ​ចេញ​បាន​ផងដែរ​។​ក្នុងថ្ងៃនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​រង់ចាំ​យូរ​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ផ្លែផ្កា​ល្អៗ​តែងមាន​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ប្រពៃ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ឬ​ទិញ​ទីកន្លែង​លក់ដូរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រៀបបាន​ទៅនឹង​ទឹកឃ្មុំ​៕

​ឆ្នាំរកា​: រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ឃើញថា​ស្ថានការណ៍​នៃ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ហើយ​ធ្វើ​អ្វី​តែង​ហុច​ជា​លទ្ធផល​គ្រាន់​ជាទី​គាប់​បំណង​។​ការបំពេញ​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​សម្រេច​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​ចាស់​ថ្មី​មួយចំនួនទៀត​។​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​
​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំច​: ​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ​បើ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​កាន់តែ​ច្រើនឡើង​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​ច្រើន ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ណាស់ ហើយ​អ្នកខ្លះ​រក​គ្រាន់​ចិញ្ចឹម​ខ្លួនឯង​ក៏​សឹង​ថា​យ៉ាប់​ផង​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ការលេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​កើត​តែ​បញ្ហា​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំកុរ​: ​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​នាពេលនេះ​បាន​ឆ្លង​ផុត​ដួង​រាសី​ខែ​ឡើង​ខ្ពស់ជាង​មួយ​សប្តាហ៍​ហើយ​និង​សម្រាប់​ខែធ្នូ​នេះ​ដួង​រាសី​ខែ​ត្រឹម​កម្រិត​ល្អជា​មធ្យម​។​សម្រាប់​ថ្ងៃនេះ​ដែរ​ឱ្យ​ប្រយ័ត្ន​ពេលវេលា​ម៉ោង​៩,០០-១០,៥៩​វិនាទី​ព្រឹក​។​ដោយឡែក​សម្រាប់​ពេលវេលា​ល្អ​វិញ​គឺ​ម៉ោង ២,០០-៣,៥៩​វិនាទី​រសៀល​ដែល​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចារ​ឬ​ទំនាក់ទំនង​អ្វីមួយ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​
​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
​ចំពោះ​គូ​ស្នេហា​ប្រយ័ត្ន​អាចមាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុជអាល​៕

Leave a Reply

Your email address will not be published.