កុមារតូចៗដែលមានអាយុ៣ឆ្នាំនិង៤ឆ្នាំ អាចនឹងទទួលបានការអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុង ពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ ក្រសួងសុខាភិបាលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការលបានថ្លែងឲ្យថាដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកុមារតូចៗដែលមានអាយុ៣ឆ្នាំនិង៤ឆ្នាំ អាចនឹងទទួលបានការអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុង ពេលឆាប់ៗខាងមុខនេះ។

លោកស្រី យក់ សម្បត្តិ បានមានប្រសាសន៍ថា៖«ក្រុមហ៊ុនស៊ីណូវ៉ាក់បានបញ្ជាក់រួចហើយពីប្រសិទ្ធភាពនិងសុវត្ថិភាពហើយប្រទេសចិននៅពេលនេះបាននិងកំពុងចាក់វ៉ាក់ សាំងស៊ីណូវ៉ាក់ជូនដល់កុមារដែលមានអាយុ៣ឆ្នាំឡើងរួចហើយដែរ។ សម្តេចតេជោហ៊ុនសែនក៏បានណែនាំដល់ក្រសួងសុខាភិបាលក៏ដូចជា គ.វ.ក១៩ ត្រូវពិនិត្យនិងសិក្សា ពីលទ្ធភាពក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារតូចៗទាំងនេះដែលនឹងអាចឱ្យកុមារតូចៗអាចចូលរៀនបានរួមជាមួយនឹងសុវត្ថិភាពរបស់កុមារតូចៗទាំង នោះផងដែរ»។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានលើកឡើងថា៖ កម្ពុជាជាប្រទេសមួយដែលមានសំណាងដោយមាន ថ្នាក់ដឹកនាំដ៏ខ្លាំងដែលធ្វើឱ្យមិនមានការខ្វះខាតនូវវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្លួននោះទេ ។ ប៉ុន្តែយើងទាំងអស់គ្នាដឹងហើយថាជំងឺកូវីដ១៩នឹងមិនងាយបញ្ចប់ នោះទេដរាបណាជំងឺនេះនៅតែចរាចរនៅពាសពេញពិភពលោកនោះហើយកម្ពុជាក៏នឹងប្រឈមនូវ ហានិភ័យគ្រប់ពេលវេលាផងដែរ ។

សម្រាប់កុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំវិញអ្នកចាក់ដូសទី១ បានចំនួន១,៩៨៧,៩៦៣នាក់ស្មើនឹង ១០៤.៧៧% នៃក្រុមគោលដៅសរុបជិត១លាន៩សែននាក់និងកុមារ អាយុ ០៥ឆ្នាំ អ្នកចាក់ ដូសទី១ មានចំនួន ២៨៤,៤៧២ នាក់ ស្មើនឹង ៩៣.៤៨% នៃក្រុមគោលដៅសរុបប្រមាណ ៣០ម៉ឺននាក់ ហើយប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨៨.៧២%។ ចំពោះការចាក់ដូសទី៣វិញបានចំនួន២,៦៩០,៦៧៩ នាក់។ ក្នុងនោះយុទ្ធនាការ ចាក់ដូសទី៤អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២២ផងដែរ ៕

 

 

Leave a Reply

Your email address will not be published.