អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ និងអាជ្ញាធរស្រុកតាប្រាយ៉ា ខេត្តសាកែវ ចុះជួបសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារចែកជូនដល់បងប្អូនពលករ កម្មករខ្មែរ សរុបចំនួន ១០០គ្រួសារ

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានសហការជាមួយអាជ្ញាធរស្រុកតាប្រាយ៉ា ខេត្តសាកែវ ចុះជួបសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារ និងអាវរងារ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ទៅចែកជូនដល់បងប្អូនពលករ កម្មករខ្មែរ សរុបចំនួន ១០០គ្រួសារ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងភូមិឈាងដាំ ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តសាកែវ ។ ក្នុងពេលដែលកំពុងរងនូវផលប៉ះពាល់ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩៕

Leave a Reply

Your email address will not be published.