អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋតាមបណ្តោយផ្លូវរថភ្លើង តំបន់អភិវឌ្ឍន៍បឹងកក់ ទល់មុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ

(ភ្នំពេញ)៖  អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ សង់ពីឈើប្រកស័ង្កសី យ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវរថភ្លើង តំបន់អភិវឌ្ឍន៍បឹងកក់ ទល់មុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ អគ្គិភ័យនេះកម្លាំងជំនាញពន្លត់អគ្គិភ័យ កំពុងអន្តរាគមន៍បាញ់ទឹកពន្លត់។ សូមរង់ចាំព័ត៌មានបន្ថែមនៅពេលក្រោយ៕

Leave a Reply

Your email address will not be published.