តាម​ការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រជ​ប៉ុន បានរកឃើញថា​ អូ​មី​ក្រុង ​ឆ្លង​លឿន​ជាង​មេរោគ​ដែល​តា ៤,២ ដង​

យោងតាម​ការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រជ​ប៉ុន​មួយរូប​ដែល​ផ្តល់​ដំបូន្មាន​ដល់​ក្រសួង​សុខាភិបាល​ជប៉ុន​បានឱ្យដឹងថា មេរោគ​បំ​ប្លែងខ្លួន​អូ​មី​ក្រុង​ឆ្លង​លឿន​ជាង​មេរោគ​ដែល​តា ៤,២ ដង​នៅ​ដំណាក់កាល​ដំបូង​របស់​វា ។​នេះ​ជា​ការរកឃើញ​មួយ​ទំនងជា​បង្ក​ការភ័យខ្លាច​នៃ​មេរោគ​ប្រភេ​ថ្មី​នេះ​។​ លោក​វេជ្ជបណ្ឌិត ហ៊ី​រ៉ូស៊ី នី​ស៊ី​អ៊ូ​រ៉ា ជា​សាស្ត្រាចារ្យ​ផ្នែក​សុខភាព​និង​វិទ្យាសាស្ត្រ​បរិស្ថាន​នៅ​សាកលវិទ្យាល័យ​ក្យូ​តូ ដែល​មាន​ជំនាញ​ក្នុងការ​ធ្វើ​គំរូ​គណិតវិទ្យា​នៃ​ជំងឺឆ្លង​បាន​វិភាគ​ទិន្នន័យ​ហ្សែ​ន​ដែល​​អាច​រកបាន​តាំង​ពី​ថ្ងៃទី ២៦ ខែវិច្ឆិកា​នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ខេត្ត​ហ្គោ​ថេង​។​

​លោក​បាន​និយាយ​នៅក្នុង​លទ្ធផល​សិក្សា​របស់​គាត់ ដែល​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​យោបល់​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ពុធ​ទី​៨​ធ្នូ​ថា​”​មេរោគ​អូ​មី​ក្រុង​ឆ្លង​កាន់តែ​លឿន​និង​​គេចផុត​ពី​ភាពស៊ាំ​ដែល​បង្កើត​ដោយ​ធម្មជាតិ​និង​តាមរយៈ​វ៉ាក់សាំង​”​។​ ក្រុមហ៊ុន Pfizer និង BioNTech ក៏​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ដែរ​ថា ដូស​ជំរុញ​របស់​ពួកគេ​អាច​ពង្រឹង​ការការពារ​ប្រឆាំង​នឹង​មេរោគ​នេះ​បាន​៕

Leave a Reply

Your email address will not be published.