កម្លាំង​រដ្ឋបាល​ព្រៃឈើ ខេត្តព្រះវិហារ សហការ​នឹង​កម្លាំងប្រដាប់អាវុធ បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ មួយកន្លែងបានជាច្រើន​ម៉ែត្រគូប

ព្រះវិហារ​៖ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​រដ្ឋបាល​ព្រៃឈើ ខេត្តព្រះវិហារ សហការ​នឹង​កម្លាំងប្រដាប់អាវុធ បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ និង​រឹបអូស​ឈើ ប្រភេទ​គ្រឿងផ្ទះ ជាច្រើន​ម៉ែត្រគូប ដែល​កាប់​អារ​ចេញពី ដែនជម្រកសត្វព្រៃ​ព្រះ​រកា ។​

​សមត្ថកិច្ចបានប្រាប់អោយដឹងថា ឈើ​ជាច្រើន​ម៉ែត្រគូប​នេះ ចំពោះ​ប្រជាពលរដ្ឋ​គ្មាន លទ្ធភាព ស្តុក​ទុក​បែបនេះ​ទេ គឺ​មានតែ​ក្រុម​ឈ្មួញ ដែល​ធ្វើ​អាជីវកម្ម​រាល់ថ្ងៃ។ ​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ  រក​ម្ចាស់​ឈើ ខាងលើ យកមក​ផ្តន្ទាទោស ទៅតាម​ច្បាប់​ផង ។ បើ​សមត្ថកិច្ច ចាប់​បានតែ​ឈើ ហើយ​អ្នក​បំផ្លាញ​រួចខ្លួន ការកាប់បំផ្លាញ ក៏​នៅតែមាន​កើតឡើង ជា​បន្តទៀត ។​

​បច្ចុប្បន្ន ឈើ​ជាច្រើន​ម៉ែត្រគូប ត្រូវបាន​សមត្ថកិច្ច​ជំនាញ រឹបអូស យកមក​រក្សា ទុក​នៅ​ផ្នែក រដ្ឋបាល​ព្រៃឈើ ត្បែងមានជ័យ ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី ច្បាប់​​៕

Leave a Reply

Your email address will not be published.