សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែនបានបញ្ចាក់ថាសមាសភាពគណៈរដ្ឋមន្ត្រីបម្រុងត្រូវបានរៀបចំរួចស្រេចហើយ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានទម្លាយឲ្យដឹងថាសមាសភាពគណៈរដ្ឋមន្ត្រីបម្រុង សម្រាប់អាណត្តិក្រោយទៀតគឺត្រូវបានរៀបចំរួចស្រេចហើយ ។

នៅក្នុងពិធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីព្រឹកថ្ងៃទី ៩ ធ្នូ ២០២១ នេះ សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថាកាលពីម្សិលមិញមានកិច្ចប្រជុំមួយធ្វើឡើងនៅផ្ទះរបស់សម្ដេចដោយមានការ ចូលរួមពីសម្ដេចក្រឡាហោម ស ខេង ,សម្ដេចសាយ ឈុំ ,សម្ដេច ទៀ បាញ់ និង លោកស្រី ម៉ែន សំអន បានសម្រេចរួចហើយនូវសមាសភាពសម្រាប់គណៈរដ្ឋមន្ត្រីបម្រុង ៕

Leave a Reply

Your email address will not be published.