ហោរាសាស្រ្ត ប្រចាំថ្ងៃព្រហស្បតិ័ ទី៩ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត​:​ រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ក្នុង​ការរស់នៅ​លោកអ្នក​ពុំ​ត្រូវ​នៅ​ស្ងៀម​ឡើយ ពិសេស​ត្រូវធ្វើ​អ្វី​ថ្មីៗ​ឬ​រក​មធ្យោបាយ​ដោះស្រាយ​ជីវភាព​គ្រួសារ​ទើប​មាន​ភាព​ធូរធា​ជាង​នេះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​លំនឹង​ល្អ ហើយ​ទោះ​ប្រកបការងារ​ឬ​បញ្ហា​ផ្ទាល់ខ្លួន​មាន​សភាព​ស្ងប់ស្ងាត់​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់​ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មានទេ​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​នាំឱ្យ​កើត​ភាព​រកាំចិត្ត​បន្តបន្ទាប់​៕

​ឆ្នាំឆ្លូវ​: ​រាសី​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វីមួយ​មិនល្អ​ហើយ ត្រូវ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​ពីព្រោះថា​អាច​នឹងមាន​រឿង​រាវ​ពុំ​ល្អ​កើតឡើង​មួយ​ជាន់​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំខាល​: ​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ ហើយ​ចង់​ធ្វើ​អ្វី​នៅថ្ងៃនេះ​អាច​ចាប់ផ្តើមបាន​ហើយពី​ព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​គាប់ចិត្ត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ចុះកិច្ចសន្យា​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​រាល់​ការចេញ​ធ្វើ​ជំនួញ​តូចធំ​ឃើញថា​មានការ​លូតលាស់​ទៅមុខ​ប្រសើរ ហើយ​បើ​លោកអ្នក​ចង់​ពឹងពាក់​ន​ណារ​ម្នាក់​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​និង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

ឆ្នាំថោះ​: ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដំណើរ​ជីវិត​រីកលូតលាស់​គ្រាន់​គាប់ប្រសើរ ហើយ​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ក៏​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​នៅមាន​រឿង​រាវ​ល្អៗ​គួរឱ្យ​សប្បាយចិត្ត​កើតឡើង​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង ។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំរោង​: រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​រក្សា​ភាពស្ងប់ស្ងាត់ និង​មិន​ត្រូវយក​រឿង​អ្នកដទៃ​មក​ទុក​ក្នុង​ចិត្តច្រើន​ឡើយ​នាំ​តែ​កើត​បញ្ហា​សៅហ្មង​ប៉ុណ្ណោះ​។​នៅថ្ងៃនេះ​មិន​ថា​បញ្ហា​ប្រាក់កាស​និង​ការងារ​លោកអ្នក​អាច​ប្រកបដោយ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តី​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅរួច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​អស់សង្ឃឹម​ព្រោះតែ​ម្នាក់ៗ​គិត​ច្រើនតែ​ម្នាក់ឯង​៕

ឆ្នាំម្សាញ់​: ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​កើតឡើង​។​ការប្រកប​ការងារ​ឃើញថា ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​ស្នេហា ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំមមី​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក ខ្ពស់ត្រដែត ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​បង្កើត​កិច្ចការ​សំខាន់ៗ​ណាមួយ​ពីព្រោះថា​តែង​នឹង​ហុច​ផល​មកវិញ​គ្រាន់​គាប់​បំណង ។​យ៉ាងណាក្តី​បើ​លោកអ្នក​តំអក់​រង់ចាំ​ដល់ពេល​ក្រោយ​ឃើញថា​នឹង​ជួប​នូវ​ផល​លំបាក​ជាង​នេះ​ជាក់​ពុំខាន​។​ការប្រកប​ការងារ​មាន​ភាពរលូន​ល្អ​គួរសម ពោលគឺ​ពុំមាន​ឧបសគ្គ​អ្វី​ចូលមក​រារាំង​បិទបាំង​នាំ​ជួប​ការលំបាក​ក្នុងការ​ដោះស្រាយ​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ពុំសូវល្អ​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​អាច​នឹងមាន​ក្រុមមនុស្ស​ចាប់អារម្មណ៍ ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​ងាយ​ឆាប់​យល់ចិត្ត​គ្នា​ផង​៕

ឆ្នាំមមែ​: ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើ​លោក​អ្នកមាន​អ្វីមួយ​គ្រោងទុក​ឬ​បម្រុង​ចរចា​ទៅកាន់​ក្រុមមនុស្ស​កុំ​សង្ឃឹម​ពេក ពីព្រោះថា​ការ​ខកបំណង និង​ការមិនចុះសម្រុង​គ្នា​នោះ​ឃើញថា​មាន​ខ្ពស់ជាង​សព្វមួយដង​។​
​ការប្រកប​ការងារ​ពុំ​អាច​យកចិត្ត​ឆេវឆាវ​ដាក់​មុខ​បានទេ​ប្រយ័ត្ន​កើតរឿង​រាវ​ធំ​ដោយ​ប្រការ​ណាមួយ​។​
​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ថែមទៀត​។​
​រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​៕

ឆ្នាំវក​: ​រាសី​ស្រុតចុះ​។​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ត្រូវ​ចេះ​អត់ធ្មត់​ពាក្យសម្តី ឬ​សូម្បី​កិច្ចការងារ​ណា​លំបាក​បើ​ពុំ​នោះទេ​បញ្ហា​នឹង​រត់​ចូលមក​ទៀតហើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

ឆ្នាំរកា​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ជជែក​ចរចា​ឬ​តថ្លៃ​ក្នុង​រឿង​អ្វីមួយ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ និង​ការគ្រប់គ្រង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ផង​ក៏​អាច​ចាប់ផ្តើម​ពេលនេះ​ពេញ​បាន​ផងដែរ​។​ការប្រកប​ការងារ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេពី​ព្រោះ​ផល​ល្អៗ​នឹង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំច​: ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ ផល​ល្អ និង មិនល្អ​នៅតែ​លាយឡំ​គ្នា​នៅឡើយ ហើយ​ពិសេស​ផល​មិនល្អ​ហាក់​មាន​ច្រើនជាង ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស និង​មាន​បញ្ហា​ឧបសគ្គ​នៅ​រារាំង​ផ្លូវ​ច្រើន​នៅឡើយ​គប្បី​អត់ធ្មត់​បន្តិច​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​សម្ពាធ​ច្រើន​បន្តិច ហើយ​កិច្ចការងារ​មួយចំនួន​ស្រាយ​មិន​ចេញ​ទៀតផង​។​អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំកុរ​: ​រាសី​ខ្ពស់ត្រដែត​។​ក្នុង​ពេលនេះ​លោកអ្នក​អាច​លេចចេញ​នូវ​បញ្ហា​សុខភាព​ដែល​ភាគច្រើន​ផ្តើមចេញ​មកពី​បញ្ហា​បរិស្ថាន​ជុំវិញខ្លួន ហេតុនេះ​គប្បី​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ធ្វើឱ្យ​រាល់​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។
​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

 

 

 

Leave a Reply

Your email address will not be published.