ស្លាប់ម្នាក់និងពីរនាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូបុកគោ

រតនគិរីៈ កាលពី​រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១យុវជន​បីនាក់ ជិះ​ម៉ូតូឌុប​គ្នា លឿន​ជ្រុល បុក​គោបណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង ពីរ​នាក់​ទៀត រងរបួស​ធ្ងន់។  រីឯគោ ដែល​ត្រូវ​ម៉ូតូ​បុក​នោះក៏បាន​ប្រកាច់​ងាប់ នៅនឹងកន្លែងដែរ។ ហេតុការណ៍​នោះ បានកើត​ឡើង នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​អូរ​សាប ភូមិ​៤ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ។

​លោក​វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ កងរាជអាវុធហត្ថ​ បានប្រាប់អោយដឹងថា អ្នកបើកបរ​ម៉ូតូ ឈ្មោះ ឃួន ពី អាយុ​១៨​ឆ្នាំ បាន​ស្លាប់ តាមផ្លូវ ពេល​កំពុង​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ចំណែក ២ នាក់​ទៀត របួសធ្ងន់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តរតនគិរី។

សូមបញ្ចាក់ថា យុវជន​ទាំងបី​នាក់ មិនបាន​ពាក់មួក​សុវត្ថិភាព បើកបរខ្វះ​ការប្រុងប្រយ័ត្ន ទើប​បណ្ដាលឱ្យ​គ្រោះថ្នាក់​បែបនេះ៕

Leave a Reply

Your email address will not be published.