នគរបាល ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​បានក្រុមលួចចំនួន​៦​នាក់

បន្ទាយ​មាន​ជ័​យៈ កាលពី​រសៀល ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​។ចោរលួចចំនួន​៦​នាក់ បានចេញ​ធ្វើ​សកម្មភាព លួច​ជា​ក្រុម នៅ​ក្រុង​ប៉ោយប៉ែត លួចបាន​ម៉ូតូ ៥ គ្រឿង ប៉ុន្តែ​ត្រូវបាន​នគរបាល ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​បាន ​។​

​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ​ជាម​នុស្ស​ប្រុស ទាំង​៦​នាក់​នោះ មានៈ ១.​ឈ្មោះ រឿន ពិ​សិទ្ធ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជា​អ្នករក​ទីផ្សារ ដែល​ចោរ​លួចបាន យក​លក់​ឲ្យ ឈ្មោះ ម៉ៅ មករា ។ ២.​ឈ្មោះ ម៉ៅ មករា ហៅ រា​មីន អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជា​ជនដៃដល់​កាច់​សោ ក ម៉ូតូ ។ ៣. ឈ្មោះ តឿន ពាង អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជាប​ក្ឋ​ពួក​ជាមួយ ម៉ៅ មករា ។ ៤. ឈ្មោះ កាន រ៉ង អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជាប​ក្ឋ​ពួក​របស់ ម៉ៅ មករា ។ ៥.​ឈ្មោះ ហេង ចាន់ថា អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ប៉ោយ​តាសេក ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​អ្នក ទទួល​ទិញ​ម៉ូតូ ដែល​លួចបាន និង ៦.​ឈ្មោះ វឿ សូ​វៀត អាយុ​២៦​ឆ្នាំ មាន​ទី​នៅ ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជាជាង​ជួសជុល​ម៉ូតូ និង​កែច្នៃ​។

​លោក​បាន​ប្រាប់ថាៈដោយបានទទួល​បណ្តឹង​ពី​ឈ្មោះ គឹម ណាវី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​កម្លាំង​ជំនាញ ក្រុង​ប៉ោយប៉ែត ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​​បាន៦​នាក់​ផងដែរ។

​ជនរងគ្រោះ បានអោយដឹងថាៈ ខ្លួន​បាន​បាត់​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ស៊ូ​ម័​រ អ៊ិ​ច ពណ៌​ស ក្រហម ស្លាក​លេខ បន្ទាយមានជ័យ 1T៨៤៥៥ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត រួមជាមួយ​បណ្តឹង​របស់​ឈ្មោះ សំ សុជា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ បាត់​ម៉ូតូ​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ បន្ទាយមានជ័យ ១N១៨៨៤ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ បណ្តឹង​របស់​ឈ្មោះ ហាក់ ឆ័ង​ហ៊ុយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ បាត់​ម៉ូតូ​ម៉ាក​ហុងដា វេ​វ ពណ៌​ខ្មៅ បិត​ស្កុ​ត ពណ៌​ទឹក​បិ​ច ។​

​លោក​បាន​ឲ្យ​ដឹង​បន្តថាៈ ចំពោះ​ម៉ូតូ​ដែល​បានដាក់​បណ្តឹង ចំនួន ៣ គ្រឿង ខាងលើ សមត្ថកិច្ច បាន​ស្រាវជ្រាវ​ដកហូត​បាន​នៅ​បឹង​ព្រីង ថ្មគោល​១​គ្រឿង ម៉ាក​ហុងដា វេ​វ ពណ៌ ខ្មៅ បិត​ស្កុ​ត​ពណ៌​ទឹកប៊ិច និង​នៅ​ឃុំ​ភ្នំ​ធំ ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា ស៊ូ​ម័​រ ពណ៌​ស និង​ម៉ាក ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ហើយ​ប្រគល់​ជូនទៅ​ម្ចាស់​វិញ ចំណែក ២ គ្រឿង​ទៀត កំពុង​ស្វែង រក​ម្ចាស់​។ ចំណែក​ជនសង្ស័យ​ទាំ​៦​នាក់ ឃាត់ខ្លួន អនុវត្តតាម​នីតិវិធី​ផ្លូវច្បាប់ ៕

 

 

Leave a Reply

Your email address will not be published.