ប្រទេសចិនកំពុងសិក្សា លើផ្លែមៀន និងត្រីប្រា ដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសចិន

ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បាន​ប្រកាស​ដំណឹងល្អសម្រាប់កម្ពុជា ដោយភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយ​តម្លៃផ្នែក​ហានិភ័យ ផ្នែកភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។

ឯកឧត្តម បន្តថា តាមគោលការណ៍ការសិក្សាពិនិត្យវាយតម្លៃផ្នែកហានិភ័យនេះ ត្រូវធ្វើការចុះពិនិត្យ និងសិក្សាទៅទីតាំងចំការ និងដល់ទីតាំងចិញ្ចឹមត្រីដោយផ្ទាល់ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ធ្វើអ្នក​ជំនាញ​របស់ចិន​ពិបាក​ធ្វើដំណើរ ​ទើបភាគីចិន ឯកភាពក្នុងការវាយតម្លៃ​តាមរយៈប្រព័ន្ធវីដេអូ​ពី​ចម្ងាយ។

បើតាមឯកឧត្តម វ៉ាង វិនធៀន បន្ទាប់ពីការសិក្សាវាយតម្លៃនេះរលូនល្អ ផ្លែមៀនរបស់កម្ពុជា នឹង​អាច​នាំ​ចេញ​ទៅចិននៅរដូវប្រមូលផលឆ្នាំក្រោយ និងត្រីប្រាអាចនាំចេញបានក្នុងពេលដ៏ខ្លីខាងមុខនេះ។ អគ្គនាយកដ្ឋានកសិកម្ម ​បច្ចុប្បន្ននេះ​ផ្ទៃដីដាំមៀនប៉ៃលិន​ មានចំនួនប្រមាណ៨ពាន់ហិកតា។ មៀនប៉ៃលិន​ ភាគច្រើនដាំដុះនៅខេត្តចំនួនរួមមាន​ ប៉ៃលិន​ បន្ទាយមានជ័យ ​បាត់ដំបង និងពោធិ៍សាត់៕

 

Leave a Reply

Your email address will not be published.