បុរស​ម្នា​ក់បាន​បែកក្បាល​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក បង្កាន់ដៃស្ពាន​កំពង់ទួល ហៅ​ស្ពាន​ទឹកថ្លា

ភ្នំពេញ​: កាលពី​វេលា​ម៉ោង ជាង​១០​យប់​ថ្ងៃ​សៅ​រ៏ ទី​៤ ខែធ្នូ ឆ្នាំ​២០២១នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ចំណុច​ស្ពាន​កំពង់ទួល ក្នុង​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ បុរស​ម្នា​ក់បាន​បែកក្បាល​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក បង្កាន់ដៃស្ពាន​កំពង់ទួល ហៅ​ស្ពាន​ទឹកថ្លា។សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ​ដែលបានស្លាប់ ជិះ​ម៉ូតូ​MSX ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FG.7424 ​ជិះ​តែម្នាក់ឯង មិនទាន់បាន​ស្គាល់​អត្តសញ្ញាណ នៅឡើយ។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​​ខណ្ឌដង្កោ​ចុះ​វាស់វែង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដោយឡែក​សព​រងគ្រោះ​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹក​មក​ដ​ម្ក​ល់​ទុក​នៅ​វត្ត​ទឹកថ្លា​រងចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​ផងដែរ៕​

Leave a Reply

Your email address will not be published.