នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា: មុខសញ្ញា​​ទន្ទ្រានព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ សមត្ថកិច្ច​មាន​បញ្ជី​ឈ្មោះ​អស់ហើយ

ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់ថា មុខសញ្ញា​​ទន្ទ្រានព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ គឺ​សមត្ថកិច្ច​មាន​បញ្ជី​ឈ្មោះ​អស់ហើយ និង​ស្រាវជ្រាវ​អ្នក​ដែល​ពាក់ព័ន្ធ​។ ហើយ​បន្ទាប់ពី​សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាស​ភ្លាម គឺមាន​មនុស្ស​មួយចំនួន​ចេញមក​សារភាព​និង​បានប្រគល់​ដី​ជូន​រដ្ឋ​វិញ​ដោយ​មិនមាន​ការតវ៉ា​។

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាន​បំពាន​រំលោភ​ទៅលើ​តំបន់​អភិរក្ស គឺ​តំបន់ នៃ​តំបន់​បឹង​ទន្លេសាប យោងតាម​ការអំពាវនាវ​របស់​សម្តេច​ច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​។ ហើយ​មនុស្ស​ភាគច្រើន​ដែល​បាន​ប្រុងប្រៀប​នឹង​ចុះទៅ​ធ្វើការ​ភ្ជួរ​រាស់ ឬមួយ​ទៅ​កាប់​ដើម្បី​ទន្ទ្រាន​បង្កបង្កើនផល​នៅពេលដែល​ទឹក​ស្រក​ត្រឡប់​ទៅវិញ ក្រោយ​ពេលដែល​បទបញ្ជា​របស់​សម្តេច​ភ្លាម គឺ​នាំគ្នា​រត់​បាត់អស់​ទៅ ដោយសារតែ​ប្រជាជន​ដឹងថា ខ្លួន​ខុស​ហើយ​គឺ​បាន​រត់​ចេញពី​តំបន់​នោះ​។ លើក​តែ​តែ​មនុស្ស​ចំនួន ៨​នាក់​នៅ​ខេត្តបាត់ដំបង​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ត្រូវបាន​សមត្ថកិច្ច​ឃាត់​យកមក​សួរនាំ​អំពី​ការចូល​ទៅក្នុង​តំបន់​៣ ក្នុង​ការធ្វើសកម្មភាព​ទន្ទ្រាន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍បាន​​បញ្ជាក់ថា ចំពោះមុខ​សញ្ញា​ដែល​ធ្វើ​សកម្មភាព​ទន្ទ្រាន គឺ​មុខសញ្ញា​មួយចំនួន​គឺមាន​បញ្ជី​ឈ្មោះ​អ្នក​បំពាន ប៉ុន្តែ​ដោយសារតែ​មិនទាន់​ស្រក​អស់ គឺ​មនុស្ស​ទាំងនោះ​មិន​ចូលទៅ​ធ្វើ​សកម្មភាព​។ តែ​សមត្ថកិច្ច​ក៏​នៅតែ​ស្រាវជ្រាវ​វ​ដើម្បី​រក​អ្នកណាខ្លះ​ដែល​ចូលទៅ​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅក្នុង​រយៈពេល​កន្លង​ទៅ​នៅក្នុង​តំបន់​៣​។ ហើយ​មនុស្ស​មួយចំនួនទៀត​អត់​មាន​អត្តសញ្ញាណ​ទេ បាន​ចូលទៅ​កាប់​ទន្ទ្រាន ប៉ុន្តែ​រក​អត្តសញ្ញាណ​អត់​ទាន់​ឃើញ​កំពុងតែធ្វើការ​ស្រាវជ្រាវ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បញ្ចាក់​បន្តថា ពាក់ព័ន្ធ​អាវុធហត្ថ​ដែល​ឯកឧត្តម​គ្រប់គ្រង​បញ្ជា គឺ​សំខាន់​ធ្វើការ​ល្បាត​តាម​មធ្យោបាយ​ផ្លូវទឹក​ដើម្បី​ទប់ស្កាត់​ការបញ្ជូន​មធ្យោបាយ មនុស្ស និង​សម្ភារៈ​ចូលទៅ​ទន្ទ្រាន​កាប់ ឬមួយ​ក៏​ធ្វើ​ការដាំដុះ​នៅពេល​រដូវ​ទឹក​ស្រក​នេះ​។ ហើយ​ប្រើប្រាស់​កម្លាំង​ថ្មើរជើង ដែល​អាចធ្វើ​ដំណើរ​ដោយ​រថយន្ត ដោយ​ម៉ូតូ ឬក៏​ដោយ​ថ្មើរជើង​នៅលើ​គោក​នៅ​តំបន់​ដែល​ហាមឃាត់ (​តំបន់​៣) ដែល​ចូល​ទៅបាន​នៅពេល​ទឹក​ស្រក គឺ​ធ្វើ​ល្បាត​ដោយ​ថ្មើរជើង​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការចូល​ទន្ទ្រាន​កាន់កាប់​ថ្មី ឬមួយ​បង្កបង្កើនផល​ដាំ​ដុះ​នៅលើ​តំបន់​ដែល​ហាមឃាត់​ទោះបី ១​ឆ្នាំមុន ឬ ២​ឆ្នាំមុន គាត់​បានធ្វើ​សកម្មភាព​ហើយក៏​ដោយ ប៉ុន្តែ​ឆ្នាំនេះ​មិន​ឲ្យ​ធ្វើ​ទេ ហើយ​បើ​អ្នកណា​នៅតែ​បំពាន​គឺ​ត្រូវតែ​អនុវត្ត​ច្បាប់​ហើយ​៕​

Leave a Reply

Your email address will not be published.