រថយន្ត​មួយគ្រឿង ម៉ាក​តូយ៉ូតា ត្រូវបានឆេះ​បំផ្លាញ​ខូចខាត​ទាំងស្រុង

 ព្រះសីហនុៈ  នៅវេលា​ម៉ោង ៩ព្រឹក​ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ ២០២១ រថយន្ត​មួយគ្រឿង ម៉ាក​តូយ៉ូតា អាល់​ហ្វា​តរដ៍ ត្រូវបាន​អគ្គិភ័យ ឆេះ​បំផ្លាញ​ខូចខាត​ទាំងស្រុង  នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។

​សមត្ថកិច្ច​បានបញ្ជាក់ថា រថយន្ត​១​គ្រឿង​នេះ ម៉ាក ម៉ាក​តូយ៉ូតា អាល់​ហ្វា​តរដ៍ (Toyota ALPHARD) ផ្លាកលេខ ភ្នំពេញ 2BB-7158 ហើយ​មូលហេតុ បណ្តាលមកពី​ឆ្លង​ចរន្ត​ភ្លើង ក្នុង​រថយន្ត ក្នុងនោះ ក្រៅពី​ខូចខាត​រថយន្ត មិនមាន​មនុស្ស រងគ្រោះថ្នាក់​ឡើយ ។​ ​រថយន្ត​នេះត្រូវបាន អាជ្ញាធរ​ ឲ្យ​ម្ចាស់ស្ទូច​យកចេញ ពី​កន្លែងកើតហេតុនោះផងដែរ  ៕

Leave a Reply

Your email address will not be published.