រថយន្តដឹកដែក បានបុករថយន្តទួរីសដឹកអ្នកដំណើរបណ្ដាលឲ្យស្លាប់ និងរបួសជាង១០នាក់ ស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត

(កំពត)៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត រថយន្តដឹកដែក បានបុករថយន្តទួរីសដឹកអ្នកដំណើរបណ្ដាលឲ្យស្លាប់ និងរបួសជាង១០នាក់។

សមត្ថកិច្ចនខេត្តកំពត បានប្រាប់ រថយន្តដឹកដែកម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8518 បើកបរក្នុងល្បឿនទិសដៅពីលិចទៅកើត លុះជិតដល់ចំណុច កើតហេតុខាងលើ ក៏បែកកង់មុខខាងឆ្វេង ធ្វើឲ្យអ្នកបើកបរបាត់ម្ចាស់ការ ក៏ជ្រុលចង្កូតទៅខាងឆ្វេងដៃ បុករថយន្តជនរងគ្រោះម៉ាកទូរីស ពាក់ស្លាកលេខ ភ្នំពេញ 2A-8313 ដឹកមនុស្សពេញក្នុងទិសដៅពីកើតទៅលិច កំពុងធ្វើចរាចរខាងស្ដាំដៃ បណ្ដាលឲមនុស្សប្រុសស្រីក្មេងចាស់ជិះលើរថយន្តស្លាប់ និងរបួសជាង១០នាក់។

ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ។ កម្លាំងសមត្ថកិច្ចជំនាញ កំពុងវាស់វែង ដើម្បីធ្វើកោសល្យវិច័យ រកមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះហើយ៕

Leave a Reply

Your email address will not be published.