សម្តេចតេជោ ហ៊ុន សែន កំពុងប្រេីប្រាស់វិធីសាស្ត្ររុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១នេះ បានបង្ហើបថា សម្តេចកំពុងប្រើប្រាស់យុទ្ធសាស្ត្ររុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ។

តាមបណ្តាញសង្គម Facebook សម្តេចតេជោ បានសរសេរថា៖ «កន្លងមកមានក្មួយៗដែលនិយមលេងរូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំ ហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំ និងភរិយាជាមួយរូបថតម៉ាណែត និងភរិយា។ គាត់បានប្រាប់ខ្ញុំថា លោកអ៊ំុសង្ហាដូចបងម៉ាណែត និងក្មួយខ្លះនិយាយថា អ៊ំុប្រុសអ៊ំស្រីសង្ហាដូចបងម៉ាណែត និងប្រពន្ធគាត់»

«ខ្ញុំបានប្រាប់ទៅក្មួយៗវិញថា តើម៉ាណែតបង្កើតអ៊ំុ ឬអ៊ំុបង្កើតម៉ាណែត?។ អត្ថបទមួយនេះនឹងធ្វើឱ្យក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជីវិត ឬសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស»។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ ។

សម្តេចបន្តថា «ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ល្អហើយខ្ញុំមានចៅ២២នាក់ និងកូនបង្កើតកូនប្រសារ១០នាក់ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱ្យធ្វើការវិភាគតែរឿងគ្រួសារខ្ញុំដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ»

Leave a Reply

Your email address will not be published.