​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាងរថយន្ត​ឡិច​ស៊ី​ស ៤៧០និង Honda scoopy Iបណ្តាលឱ្យអ្នកជិះ​ម៉ូតូស្លាប់ ទាំង ២ នាក់

នៅព្រឹក ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ១០​:​១៥ នាទី  ភូមិ​ត្រាច ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្ត សៀមរាប ។ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើងរវាងរថយន្តឡិច​ស៊ី​ស ៤៧០ពណ៌​ស្ករ ពាក់​ស្លាក​លេខ ព្រះសីហនុ 2C-3305 បានក្នុង​ល្បឿន លឿន ហើយ​បើកប​ញ្ជ្រា​សទិស​គ្នា ទៅបុក​ម៉ូតូ​ម៉ាក Honda scoopy I ឆ្នាំ​២០១៨ ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប 1Z 4477 ។ បណ្តាលឱ្យ​ស្លាប់ អ្នកជិះ​ម៉ូតូ ទាំង ២ នាក់។

លោក​វរសេនីយ៍ឯក លឹម សម្បត្តិ បាន​ប្រាប់ថាៈ អ្នកបើកបរ ម៉ូតូ​មានឈ្មោះ គន់ ឃីម ភេទ​ប្រុស នៅ​ភូមិ​តា​សៀម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប (​ស្លាប់​) និង​អ្នករួមដំណើរ ម្នាក់ទៀត ឈ្មោះ ជួន ស្រី​ណេ​ត ភេទ​ស្រី អាយុ ៣៣ ឆ្នាំ រស់នៅ ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប (​ស្លាប់​) បើកបរ​មាន​ទិសដៅ ពី​ខាងកើត ទៅខាង​លិច ។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច ខ្លួន​បាត់​។ ប៉ុន្តែមានប្រភព​ខ្លះ​បានដឹង​​ថា អ្នកបើកបរ​រថយន្ត ជា​ស្ត្រីនោះ ជា​កូន អ្នករកស៊ី​ម្នាក់ នៅ​ម្តុំ​រមណីយដ្ឋាន ត្រាវ​កុដិ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

សូមបញ្ចាក់ផងដែរថា កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ប្រាសាទបាគង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ធ្វើការ​វាស់វែង ហើយ​ហៅ​រថយន្ត​មក​ស្ទួ​ច យក វត្ថុតាង​ទាំងពីរ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ប្រាសាទបាគង ដើម្បី​សាងសំណុំរឿង ចាត់ការ ទៅតាម​ផ្លូវច្បាប់​៕

 

Leave a Reply

Your email address will not be published.