សម្តេច​តេ​ជោ ហ៊ុន សែន នឹងអញ្ចើញ​សម្ពោធន៍​  កំណាត់​ផ្លូវ​ពី​បាត់ដំបង​-​សិរិ​សោភ័ណ ប្រវែង​ជាង​៨០ គីឡូម៉ែត្រ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២

 

​ភ្នំពេញ​៖ កំណាត់​ផ្លូវ​ពី​បាត់ដំបង​-​សិរិ​សោភ័ណ ប្រវែង​ជាង​៨០ គីឡូម៉ែត្រ នឹង​សម្ពោធន៍​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនកាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវ ប្រវែង​៨៤,៧៤ គីឡូម៉ែត្រ​នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៥ ពី​បាត់ដំបង​-​សិរិ​សោភ័ណ ដែល គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ ដឹកនាំ​ក្រសួង សមាជិក​សមាជិកា​គណៈ​កម្ម​ការត្រៀម​រៀបចំ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ក្រោម ឱវាទ​ក្រសួង​។​

​​លោក​រដ្ឋលេខាធិការ​ប្រចាំការ បាន​ណែនាំ​ឱ្យ​សមាជិក​សមាជិកា​នៃ​គណៈកម្មការ​ត្រៀម​រៀបចំ​ពិធី សហការគ្នា​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ ផ្តល់ព័ត៌មាន​គ្នា​ទៅវិញទៅមក​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ខ្លួន​បាន​ជួបប្រទះ ជាពិសេស​អនុវត្តតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន ដែល​ថ្នាក់ដឹកនាំ​បានប្រគល់​ជូន សំដៅ​ធានា​ឱ្យ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវ​នេះ បាន ប្រព្រឹត្ត​ទៅដោយ​រលូន តាម​ផែន​ការដែល​បានគ្រោង​ទុក​៕​

Leave a Reply

Your email address will not be published.