មហាសន្និបាត សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រយៈពេល​២​ថ្ងៃ​ពោលគឺ​ចាប់ពី​ថ្ងៃទី​១-២ ធ្នូ​នៅ​ក្រុងព្រះសីហនុ​បាន​បិទ បញ្ចប់​ប្រកបដោយ​ជោគជ័យ។

ព្រះសីហនុៈ​មហាសន្និបាត សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រយៈពេល​២​ថ្ងៃ​ពោលគឺ​ចាប់ពី​ថ្ងៃទី​១-២ ធ្នូ​នៅ​ក្រុងព្រះសីហនុ​បាន​បិទ បញ្ចប់​ប្រកបដោយ​ជោគជ័យ។​ 

ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១​នេះ​លោក នេត្រ ភក្ត្រា បាន​និយាយថា មហា សន្និបាត​ដែលជា​កាលានុវត្តភាព​មាស​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា បង្ហាញ​ទៅ​ពិភពលោក​ពី​ភាពជា​អ្នកដឹកនាំ​។ បង្ហាញ​ពី​សក្តានុពល​នៃ​ខេត្ត​ព្រះសីហនុ​ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ក៏ដូចជា​បង្ហាញ​នូវ​សមិទ្ធផល​ពី​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​ក្នុង​ការធ្វើ​ទំនើបកម្ម​ខេត្ត​ព្រះសីហនុ ។​ជាពិសេស​ការសាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ៣៧​ខ្សែ ការសាងសង់​អាង​ប្រព្រឹត្ត​កម្ម​សម្អាត​សំណល់​រាវ ទឹក​កខ្វក់ រួម​នឹង​ការ​រចនា​តំបន់ឆ្នេរ​ដ៏​ស្រស់ស្អាត ជា​ផ្នែក​មួយ​នៃ​ការបង្កើន​សក្តានុពល​ខេត្ត​ព្រះសីហនុ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច​បន្ថែមទៀត​។

លោក​បានបន្តថា​​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន​និង​រដ្ឋបាលខេត្ត​ទាំង​បួន ដែលមាន​ដែនដី​ជាប់មាត់​សមុទ្រ​បាន រៀបចំ​នូវ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​នានា​ក្នុងការ អភិរក្ស​ឆ្នេរសមុទ្រ ធនធាន​សមុទ្រ​ដែលមាន រួម​នឹង​ការកាត់បន្ថយ​ការបំពុល​សមុទ្រ និង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ការបង្កើន​សុខុមាលភាព​សមុទ្រ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ដែល​រស់​នៅតាម​តំបន់ឆ្នេរ​សមុទ្រ និង​កោះ​នានា​​។​

​លោក​រដ្ឋលេខាធិការ​បញ្ជា​ក់​បន្ថែម ពិភពលោក​នឹងបាន​ស្គាល់​ច្បាស់​​អំពី​សក្តានុពល​នៃ​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ក​ម្ពុ​ជារួម​មាន​ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និង​ខេត្ត​កែប​ដែលមាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ប្រវែង ៤៤០ គីឡូម៉ែត្រ ហើយ​ក៏បាន​ស្ថិត​ក្នុងចំណោម​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​ពិភពលោកផង​ដែរ​៕

Leave a Reply

Your email address will not be published.