ខេត្តពោធិសាត់បើកកិច្ចប្រជុំ បង្រ្កាបនិងទប់ស្កាត់ករណីទន្ទ្រានដីព្រៃលិចទឹក

ពោធិសាត់​៖ ​នៅវេលា​ម៉ោង​៨ និង​០០​នាទី ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ ដោយ​អនុវត្ត​បទបញ្ជារ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​សាលាឃុំ​អ​ន្សា​ចំបក់ បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​ការបង្ក្រាប និង​ទប់ស្កាត់​ករណី​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប ក្រោម​ធិបតី​ភាព​​លោក ណៅ ធួ​ក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ិត សុត្ថា អនុរដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី និង​លោក ចេង ឡៃ អភិបាលរង​ខេត្ត ដោយមាន​ការចូលរួម​ពី​លោក​អភិបាលស្រុក​ក្រគរ មន្ត្រី​មន្ទីរ​ដន​សស មន្ត្រី​មន្ទីរ កសិកម្ម មន្ត្រី​មន្ទីរ បរិស្ថាន មេឃុំ​និង​មេភូមិ កងកម្លាំងប្រដាប់អាវុធ​និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ដោយ​ថ្មើរជើង​ចន្លោះ​បង្គោល​អនុក្រឹត្យ​លេខ​១៩៧ ចន្លោះ​បង្គោល​លេខ ២០៦ ដល់​បង្គោល​លេខ​២០៩ ។​

​ជា​លទ្ធផល​ក្រុមការងារ​បាន​រកឃើញ​ផ្ទៃដី​ដែលមាន​ការទន្ទ្រាន​ថ្មីៗ​សរុប​ចំនួន ១០៤,៣៦ ហិកតា ក្នុងនោះ​មាន​៖ ដី​ស្ថិតក្នុង​តំបន់​០៣ មាន​ទំហំ​៨០,៤៨​ហិកតា ស្មើនឹង​០៣​ក្បាលដី ដែល​ស្ថិតនៅក្នុង​តំបន់​០២ មាន​ទំហំ​២៣,៨៨​ហិតា ស្មើនឹង​០២​ក្បាលដី ក្រុមការងារ​បាន​ប្រជុំ​បូកសរុប និង​បាន​ណែនាំ​ដល់​បណ្តា​មេឃុំ ពាក់ព័ន្ធ​អំពី​ការអនុវត្ត​បទបញ្ជារ​បស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ។​

​ក្រុមការងារ​បាន​បន្ត ចុះ​ពិនិត្យ​ទីតាំង​ដី​ជាក់ស្ដែង​នៅ​ឃុំ​ក្បាល​ត្រាច និង​ឃុំ​កំពង់​លួង ៕​

 

 

Leave a Reply

Your email address will not be published.