ផ្សារទំនើបអាស៊ីផ្លាស្សាក្រុងសៀមរាប​ ដែលបានឆេះនោះ​ចំនួនអ្នកស្លាប់មាន ៣នាក់ហើយ និងរបួសធ្ងន់ម្នាក់

សៀមរាបៈ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ក្លិបក្រោមដី នៃផ្សារទំនើបអាស៊ីផ្លាស្សាក្រុងសៀមរាបដែលត្រូវបានឆេះនោះ ចំនួនអ្នកស្លាប់មាន ៣នាក់ហើយ និងរបួសធ្ងន់ម្នាក់ នេះបើតាមមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ។

សមត្ថកិច្ចនៅតែបន្តធ្វើការរុករកអ្វីដែលបន្សល់ទុក(ជនរងគ្រោះ)។ ប៉ុន្តែមានការលំបាកបន្តិច ព្រោះកន្លែងឆេះនៅមានផ្សែង ហុយនិងហប់ខ្លាំង។ ក្លិបក្រោមដីនៃផ្សារខាងលើនេះបានឆាបឆេះនៅវេលាម៉ោង៧និង៤០យប់ ថ្ងៃទី០១ ខែធ្នូ ដែលមានទីតាំងក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ​​ ក្រុងសៀមរាប៕

 

Leave a Reply

Your email address will not be published.