សមត្ថកិច្ចក្រុងបាត់ដំបង បានឃាត់ខ្លួនមនុស្ស ៤ នាក់ ជាប់ពាក់ព័ន្ធករណីឃាតកម្ម គិតទុកជាមុន

បាត់ដំបង​៖ នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ផ្នែក​ជំនាញបាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ៤ នាក់ និង​បាន​នាំខ្លួន មក​សាកសួរ​បន្ថែម​។

​ក្រុម​ជនសង្ស័យ ទាំង៤នាក់មានដូចជាៈ ឈ្មោះ វ៉ែ​ង សុវណ្ណ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​, ឈ្មោះ ដួង ចិន្តា ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង​, ឈ្មោះ ហ៊ុន បូរី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ និង​ម្នាក់ទៀត ឈ្មោះ ហូ​វ សុជាតិ ភេទ​ស្រី អាយុ ២៦​ឆ្នាំ មាន​លំនៅ នៅ​ស្រុក​ឯក​ភ្នំ ​។​ ​​ជនរងគ្រោះដែលរង​របួសធ្ងន់​ធ្ង​រ មានឈ្មោះ សំ វិ​តុល ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ប្រភព​ខាងលើ បាន​បន្តថា​៖ នៅ​មុនពេល​កើតហេតុ ស្ត្រី​ឈ្មោះ ដួង ចិន្តា បាន​ឲ្យ​ជន ដៃដល់ ទៅ​កាប់​ជនរងគ្រោះ ជា​អតីត​សង្សារ ដើម្បី​ជាការ​ព្រមាន​។ លុះ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុម​ជនដៃដល់ បាននាំគ្នា ទៅ​កាប់​ជនរងគ្រោះ ក្បែរ​ផ្ទះជួល ស្ថិតក្នុង​ក្រុមទី​១៧ ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បណ្តាល​ឲ្យ​ជន រងគ្រោះ របួស​ធ្ងន់ធ្ងរ ប៉ុន្តែ​ករណី​ឃាតកម្ម គិតទុក​ជាមុន​នេះ មិនបាន​កាប់​លើ​មុខ សញ្ញា ដែល​ប៉ុនប៉ង​ឡើយ គឺ​កាប់​ខុស​មនុស្ស ប៉ះចំ​លើ​មិត្តភក្តិ​ម្នាក់ទៀត​។​

​សូមបញ្ចាក់ថា កម្លាំង​អន្តរាគមន៍​ក្រុង​បាត់ដំបង បាន​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន ក្រុម​ជនសង្ស័យ  ដើម្បី​អនុវត្ត​បន្ត តាម​នីតិវិធី​ច្បាប់ ៕

Leave a Reply

Your email address will not be published.